រដ្ឋមន្រី្តក្រសួងសុខាភិបាល និងUNICEF ជួបពិភាក្សាការងារស្តីពីសុខភាពកុមារ និងស្រី្ត

2023/03/23 11:41:50 am        598

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោក Will Parks តំណាងអង្គការយូនីសេហ្វ (UNICEF) ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅសម្រេចបានគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ស្តីពីសុខភាពកុមារ និងស្ត្រី, នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ​នៅទីស្តីការក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្តើម ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែង​មនោសញ្ចេតនា​ស្វាគមន៍យ៉ាង​កក់ក្ដៅ​ចំពោះលោក Will Parks ដែលត្រូវបានតែងតាំងជាប្រធានអង្គការយូនីសេហ្វថ្មី ប្រចាំ​ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសរំលេចថា អង្គការយូនីសេហ្វ គឺជាទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ដំបូងគេ​ ដែលបានវិលត្រឡប់មកកម្ពុជាវិញ ​បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម នាឆ្នាំ១៩៧៩។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការ ​យូនីសេហ្វ ដែលបាន​ឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស ថវិកា ​និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈគម្រោងសុខភាពមាតា និងកុមារ និង​អាហារូបត្ថម្ភ ​ជាពិសេសក្នុងអំឡុងពេល នៃ​ការរីករាលដាលជំងឺកូវីដ-១៩។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការយូនីសេហ្វ ​ដែលតែងតែគាំទ្រ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយក្រសួងសុខាភិបាល ​ដែលអាចឱ្យកម្ពុជា ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ មុន​កាល​បរិច្ឆេទ​កំណត់​ និង​សូចនាករ​សុខភាព​ផ្សេងៗទៀត។

នាឱកាសនោះលោក Will Parks តំណាងអង្គការយូនីសេហ្វ បាន​ថ្លែង​អបអរ​សាទរ និង​កោតសរសើរ​រាជរដ្ឋាភិបាលកម្ពុជា ​និងក្រសួងសុខាភិបាល ​ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺកូវីដ-១៩ នៅកម្ពុជា ​ក្នុងរយៈពេលជាង២ឆ្នាំ កន្លងមកនេះ​បានទទួលជោគជ័យ ក្រោមការ​ដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់​ ប្រកប​ដោយ​គតិបណ្ឌិតរបស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ​ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែល​អាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ​តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

លោកតំណាងអង្គការយូនីសេហ្វ ​បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ចាក់វ៉ាក់សាំង​កូវីដ-១៩ ជូនដល់បុគ្គលិកទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា​ រួមទាំងអង្គការយូនីសេហ្វ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេទាំងអស់ដោយឥតគិតថ្លៃ។

លោកតំណាងអង្គការ យូនីសេហ្វ ក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានសហការ​យ៉ាង​ជិតស្និទ្ធជាមួយអង្គការយូនីសេហ្វ ដែលអាចឱ្យទីភ្នាក់ងារអង្គការ​សហប្រជាជាតិមួយនេះ អាច​បំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ។

លើសពីនេះទៀត លោកប្រធានអង្គការយូនីសេហ្វ ​ក៏បានស្នើសុំការគាំទ្រ​ពី​ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្នុងការជំរុញឱ្យសម្រេច​បានគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់កម្ពុជា ស្តីពីសុខភាពកុមា​រ និងស្តី្រ ទៅតាមគោលដៅដែលបានគ្រោងទុក៕អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង
2026/06/17 12:27:38 pm        1
វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីធុរកិច្ចកូរ៉េ
2026/06/17 11:33:47 am        1
សម្ដេចតេជោ ជំរុញឱ្យប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពង្រឹង-ពង្រីកទំនាក់ទំនង និងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/06/17 11:14:13 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង

2026/06/17 12:27:38 pm
​សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង
2026/06/17 12:13:15 pm
​សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា
2026/06/17 12:10:27 pm
​កីឡាការិនីជម្រើសជាតិ ទន់ គឹមហុង វះកាត់ជង្គង់ដោយជោគជ័យ ក្រោយរបួសកំឡុងកម្ពុជា ឈ្នះសិង្ហបុរី ៥-០
2026/06/17 12:10:12 pm
​ចិន នឹងបន្តប្រឹងប្រែងជាមួយប៉ាគីស្ថាន ដើម្បីស្តារឡើងវិញសន្តិភាពនៅមជ្ឈិមបូព៌ាឱ្យបានឆាប់រហ័ស
2026/06/17 12:01:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/16 10:47:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am