សហរដ្ឋអាមេរិក​នឹង​ផ្តល់ប្រាក់​ ៤៩​ពាន់​លាន​ដុល្លារ​សម្រាប់​វិបត្តិ​ទឹក​ពិភពលោក

2023/03/23 07:07:03 pm        368

​អាមេរិក៖ អង្គការសហប្រជាជាតិ​បាន​បើក​សន្និសីទ​លើកដំបូង​របស់​ខ្លួន ​ស្តីពី​សន្តិសុខ​ទឹក​ក្នុង​រយៈ​ពេល​ជិត​កន្លះ​សតវត្ស​មកនេះ​កាលពី​ថ្ងៃ​ពុធ ទី​២២ ខែមីនា ដោយមាន​ការ​ស្នើសុំ​ដល់​រដ្ឋាភិបាល​នានា​ ឱ្យ​គ្រប់គ្រង​កាន់តែ​ប្រសើរ​នូវ​ធនធាន​រួម​របស់​មនុស្សជាតិ​។

អង្គការសហប្រជាជាតិ​បាន​និយាយ​ថា មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​ពិភពលោក​ពឹងផ្អែក​លើទឹក​បរិភោគ​ដែល​ពុំ​មាន​សុវត្ថិភាព ខណៈ​ពាក់​កណ្តាល​ខ្វះ​អនាម័យ​ជា​មូលដ្ឋាន​។ ទន្ទឹម​នឹង​នេះ​ជិត​បី​ភាគ​បួន​នៃ​គ្រោះ​មហន្តរាយ​នា​ពេល​ថ្មីៗ​នេះ​ទាក់ទង​ទៅ​នឹង​ទឹក​។​ ​សន្និសីទ​រយៈពេល​ ៣​ថ្ងៃ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ញូវយ៉ក ពុំ​មាន​គោល​បំណង​បង្កើត​កិច្ចព្រមព្រៀង​ដែល​កើត​ចេញពី​កិច្ចប្រជុំ​ ស្តីពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ក្នុង ២០១៥ ឬ​ស្តីពី​ការ​ការ​ពារ​ធម្មជាតិ​នៅ​ទីក្រុង​ម៉ុងរ៉េអាល់​ក្នុង​ឆ្នាំ​២០២២ នោះ​ទេ​។ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​និយាយ​ថា លោកស្រី​មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ថា ​សហរ​ដ្ឋ​អាមេរិក​នឹង​ផ្តល់​ប្រាក់​ចំនួន ៤៩​ពាន់​លាន​ដុល្លារ​ឈាន​ឆ្ពោះ​ទៅ​រក​ទឹក​ស្មើភាព ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ និង​ការ​វិនិយោគ​អនាម័យ​នៅ​ប្រទេស និង​ជុំវិញ​ពិភពលោក​។

លោកស្រី​និយាយ​ថា ថវិកា​នេះ​នឹង​ជួយ​បង្កើត​ការងារ ទប់ស្កាត់​ជម្លោះ ការពារ​សុខភាព​សាធារណៈ កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះ​ទុរ្ភិក្ស និង​ភាព​អត់ឃ្លាន និង​អាច​ឱ្យ​យើង​ឆ្លើយតប​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​។ លោក​ស្រី​ពុំបាន​ប្រាប់​ឱ្យ​ច្បាស់​ថា តើ​ថវិកា​ត្រូវ​ចំណាយ​ពេលណា ឬ​នៅ​ទីណា​នោះ​ទេ​។ អ្នកវិទ្យាសាស្ត្រ សេដ្ឋ​វិទូ និង​អ្នក​ជំនាញ​ខាង​គោលនយោបាយ​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម​ ដោយ​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់នៅ​ក្នុង​គណៈកម្មការ​សកល​ស្តីពី​សេដ្ឋកិច្ច​ទឹក បាន​ផ្តល់​ការណែនាំ​ឱ្យ​បញ្ឈប់​ផ្តល់​ថវិកា ​៧០០​លាន​ដុល្លារ​ក្នុង​ផ្នែក​កសិកម្ម ​និង​ការ​ឧបត្ថម្ភ​ធន​បម្រុង​សម្រាប់​ទឹក ដែល​ខ្លួន​និយាយ​ថា ​វា​ប៉ះពាល់​ដល់​បរិស្ថាន​។ វា​ក៏​គាំទ្រ​ដល់​ភាពជា​ដៃគូ​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគ​ឯកជន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ប្រព័ន្ធ​ទឹក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        74
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm