អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា នគរបាលកំពុងតាមរកសិស្សវិទ្យាល័យ Denver ម្នាក់ដែលបានបាញ់ឲ្យរងរបួសសមាជិកសាលាពីរនាក់ ខណៈពួកគេកំពុងដណ្តើមយកអាវុធ ជាផ្នែកមួយនៃផែនការសុវត្ថិភាពដែលបង្កើតឡើងសម្រាប់យុវជន ដោយផ្អែកលើបញ្ហាអាកប្បកិរិយាប្លែកៗរយៈកាលកន្លងមក។
សិស្សវិទ្យាល័យ East High School ត្រូវបាននគរបាលកំណត់អត្តសញ្ញាណមានឈ្មោះ Austin Lyle អាយុ ១៧ឆ្នាំបានរត់គេចពីកន្លែងកើតហេតុនៃការបាញ់ប្រហារដោយរត់គេចខ្លួនភ្លាមៗ បន្ទាប់ពីអំពើហិង្សាកាលពីថ្ងៃពុធ ដែលបានកើតឡើងនៅមុនម៉ោង ១០ព្រឹកម៉ោងក្នុងតំបន់។ ទាំងនគរបាល និងអាជ្ញាធរអប់រំមិនបានបង្ហាញពីការប្រព្រឹត្តជាក់លាក់ ដែលនាំឱ្យសាលាអនុវត្តតាមពិធីការសន្តិសុខបង្ហាញលក្ខណៈសម្រាប់សិស្ស។ ដំណឹងតាមរកចាប់ខ្លួនត្រូវបានទម្លាយ បន្ទាប់ពីការបាញ់ប្រហារនោះ រួមមានរូបថតសិស្ស និងរថយន្តស្រដៀងនឹងរូបដែលសិស្សរូបនេះកំពុងបើកបរ។
នាយកសាលារៀន និងសមាជិកបុគ្គលិកម្នាក់កំពុងធ្វើការស្រាវជ្រាវ នៅពេលមានការបាញ់ប្រហារជាច្រើនគ្រាប់ ហើយសិស្សនោះបានរត់គេចខ្លួន ដែលជាក់ស្តែងនៅតែមានកាំភ្លើងប្រើប្រាស់ក្នុងការវាយប្រហារ។ ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ដែលម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងវះកាត់ ហើយម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថិរភាព៕
អត្ថបទ៖ ប៊ុនថន