ស្នងការភ្នំពេញ ប្រាប់ដល់កម្លាំងក្រោមឱវាទទយាមឲ្យបានតឹងរឹងបំផុតចំពោះតំបន់ក្រហមទាំងបួនខណ្ឌ

2021/04/30 08:04:52 pm        105


ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានក្រើនរំលឹកដល់កងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវធ្វើការយាមកាមឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុតចំពោះខណ្ឌទាំងបួនក្នុងរាជធានីភ្នំពេញ ដែលជាតំបន់ក្រហម ដោយមិនត្រូវអនុញ្ញាតឲ្យមានការចេញចូលប្រសេចប្រសាចនោះឡើយ លើកលែងតែមានករណីចាំបាច់ ស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៤ ដែលបន្តបិទខ្ទប់រយៈពេល៧ថ្ងៃបន្ថែមទៀតនោះ។

ក្នុងឱកាសដឹកនាំកម្លាំងក្រោមឱវាទ ចុះអនុវត្តនៅក្នុងតំបន់ក្រហម ដែលមានករណីផ្ទុះរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ១៩នៅខណ្ឌទាំងបួន រួមមានសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវនិង នៅភូមិសាស្រ្តផ្នែកមួយចំនួននៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភូមិសាស្រ្តសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និង ភូមិសាស្រ្តសង្កាត់ស្ទឹមានជ័យ១ ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញជាដើមនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា នាពេលនេះ  កងកម្លាំងរបស់យើងទាំងអស់ បានដាក់ពង្រាយកម្លាំងការពារតាមគោលដៅនៃច្រកចេញចូលនៅគ្រប់ច្រកល្ហកក្នុងភូមិសាស្រ្តតំបន់ក្រហមទាំងអស់ ជាមួយការដាក់រនាំងដែក បិតខ្ទប់មិនឱ្យប្រជាពលរដ្ឋលួចចេញចូលឆ្លងកាត់បានឡើយ លើកលែងតែក្នុងករណីពិសេសចាំបាច់ណាមួយតែប៉ុណ្ណោះ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានលើកឡើងបន្ថែមទៀតថា «ក្នុងនាមយើងជាកងកម្លាំងត្រូវអនុវត្តឲ្យបានដាចខាតនូវវិធានការបិទខ្ទប់ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជារយៈពេល៧ថ្ងៃថែមទៀតដោយចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ខាងមុខនេះ អនុវត្តឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវតាមដានត្រួតពិនិត្យគ្រប់គោលដៅច្រកចេញចូលទាំងអស់នៅតំបន់ក្រហមនេះ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយធូរលង់នោះឡើយ ពោលគឺណែនាំពួកគាត់មានភាពស្ងប់ស្ងាត់ឱ្យចូលរួមគោរពអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមនេះឱ្យមានប្រសិទ្ធភាព ហើយយើងទាំងអស់គ្នាត្រូវជួយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់បិទខ្ទប់នេះ ឲ្យពួកគាត់មានការអត់ធ្មត់ហើយ ដោយគ្មានការចាំបាច់ទេនោះ សូមកុំឲ្យពួកគាត់ចេញពីផ្ទះ ត្រូវពន្យល់គាត់ឲ្យមានការចូលរួម ទើបអាចកាត់បន្ថយ ឬកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩នេះ ទទួលបានជោគជ័យ»។

ការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមទាំងបួនខណ្ឌនៃរាជធានីភ្នំពេញនេះ ​ខណៈដែលអត្រានៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ រាជធានីភ្នំពេញ ​មិនទាន់មានភាពធូរស្បើយនៅឡើយ ហើយការឆ្លងនេះនៅតែមានកំណើនខ្ពស់ ​ដែលជាក្តីបារម្ភនៅឡើយរបស់រាជរដ្ឋាភិបាលនោះ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយការបន្តអនុវត្តវិធានការបិទខ្ទប់ជំហ៊ានទី២ ដែលមានរយៈពេល៧ថ្ងៃទៀតនោះ​ គឺដើម្បីគ្រប់គ្រង និងកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩​ កុំឱ្យឆ្លងទៅតំបន់ផ្សេងទៀត។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់នូវភូមិសាស្ត្រដែលត្រូវកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្រោយរាជរដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល មួយសប្តាហ៍ទៀតនោះ គឺដើម្បីឲ្យបងប្អូនប្រជាពលដែលនៅក្នុងតំបន់នោះមានការប្រុងប្រយ័ត្ន និងហាមប្រាមមិនឲ្យចេញចូលមួយរយៈនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ​ដែលកំពុង​វាយលុកក្នុងតំបន់ទាំងនោះ។

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនោះ​ ក៏បានហាមឃាត់ពីការធ្វើដំណើរ ​ការជួបជុំ និង​សកម្មភាពការងារមួយចំនួននៅតំបន់ក្រហម ​និងតំបន់លឿងទុំ​ រួមនឹងការអនុវត្តវិធានការមួយចំនួនទៀតក្នុងអំឡុងពេលបិទខ្ទប់នេះផងដែរ​ លើកលែងតែតំបន់លឿង​ ដែលមានការអនុញ្ញាតឱ្យធ្វើដំណើរ​ ប៉ុន្តែត្រូវបន្តអនុវត្តបម្រាមគោចរ ​ដោយផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ ​និងរាល់សកម្មភាពការងារ និងអាជីវកម្ម ​នៅចន្លោះម៉ោង​៨យប់ ដល់ម៉ោង៥ភ្លឺ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm