ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសណ្តាន់ បើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហម និងស្តាប្រឡាយជូនពលរដ្ឋ ឃុំមានជ័យ

2023/03/23 01:57:17 pm        340

កំពង់ធំ ៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហមប្រវែង៥.៤៨០ម៉ែត្រ ឆ្លងកាត់៣ភូមិ គឺភូមិចេក១ស្ទង ភូមិវាលស្នាយ និងភូមិត្របែក និងស្តាប្រឡាយទឹកប្រវែង៧.៣១៤ ម៉ែត្រ ជូនប្រជាពលរដ្ឋរស់នៅឃុំមានជ័យ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ និងស្តាប្រឡាយនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំមានជ័យ តំណាងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសណ្តាន់ និងលោក ស ប៉ាហូ ប្រធានគម្រោង និងជានាយកខុទ្ធកាល័យសាលាខេត្តកំពង់ធំ, លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ លោក ស៊ូ ធឿន មេឃុំមានជ័យ លោក-លោកស្រី អភិបាលរង មន្រ្តីសាលាស្រុក មន្ត្រីរដ្ឋបាលឃុំជាច្រើននាក់រួម និងប្រជាពលរដ្ឋ៣ភូមិ សរុបចំនួន២០៧នាក់។

ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន បានថ្លែងនូវការសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ដែលទទួលបានសមិទ្ធិផលថ្មី គឺផ្លូវក្រាលគ្រួសក្រហម ជាង៥គីឡូម៉ែត្រនាពេលនេះ ជាសមទ្ធិផល និងការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរយកចិត្តទុក្ខជាទីបំផុត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងសំណូមពរបងប្អូន ប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សា ការពារ និងជួយជួសជុលផ្លូវវិញបណ្តើរកុំអោយក្លាយជាថ្លុកក្របីដេកហើយ បាននាំគ្នាស្រែករករដ្ឋាភិបាល ស្រែករកជំនួយថ្នល់ថ្មីទៀត។ ក្រោយពីសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើងរួចហើយនោះ ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន បានឯកភាពលើសំណើរលោកនាយកសាលា លោកមេឃុំ ដែលបានស្នើសុំខ្លោងទ្វារសាលាបឋមសិក្សា វាលស្នាយ នៅក្នុងភូមិវាលស្នាយ ឃុំមានជ័យ ដែលមាន៖

១៖ក្លោងទ្វារសាលាបឋមសិក្សាតំលៃស្មើនិង ១២ ០០០ ០០០ រៀល ( 3000 $)

២៖ឧបត្ថម្ភ រដ្ឋបាលឃុំមានជ័យ ៥០០ ០០០រៀល

៣៖ឧបត្ថម្ភនគរបាលរដ្ឋបាលឃុំមានជ័យ ២០០ ០០០ រៀល

៤៖ឧបត្ថម្ភសមាគមនារីឃុំ ២០០ ០០០ រៀល

៥៖ជូនសិស្សរាំរបាំបាចផ្កា នៅអនុវិទ្យាល័យ ប៊ុន រ៉ានីហ៊ុនសែន មានជ័យ៣នាក់១៥០០០០រៀល ។

សរុបទាំងអស់ ១៣ ០៥០ ០០០ រៀល(ដប់បីលានសូន្យសែនប្រាំម៉ឺនរៀលគត់) ។

តមកឯកឧត្តម វេជ្ជបណ្ឌិត តូច យ៉ាន រួមនិងក្រុមការងារ បានចុះសិក្សាទីតាំងដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នឹងចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ដោយឥតគិតថ្លៃ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសទី១ រហូតដល់ដូសជំរុញទី៦ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មានជ័យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំផងដែរ៕ អត្ថបទ ÷ រដ្ឋា

អត្ថបទដែលទាក់ទង

អនុស្សរណៈកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ ត្រូវបានចុះហត្ថលេខា​ក្នុងវេទិកា​ជំរុញ​ពាណិជ្ជ​កម្ម វិនិយោគ និងទេសចរណ៍កម្ពុជា នៅទីក្រុងណាននីង
2025/09/18 04:48:17 pm        1
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ា លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡាំពួ
2025/09/18 04:36:37 pm        1
គ.ជ.អ.ប, UNDP និងអង្គការ CPDD បិទបញ្ចប់គម្រោង «ការពង្រឹងតម្លាភាព និង​គណនេយ្យភាព ក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ»
2025/09/18 04:24:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុស្សរណៈកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ ត្រូវបានចុះហត្ថលេខា​ក្នុងវេទិកា​ជំរុញ​ពាណិជ្ជ​កម្ម វិនិយោគ និងទេសចរណ៍កម្ពុជា នៅទីក្រុងណាននីង

2025/09/18 04:48:17 pm
​គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ា លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡាំពួ
2025/09/18 04:36:37 pm
​គ.ជ.អ.ប, UNDP និងអង្គការ CPDD បិទបញ្ចប់គម្រោង «ការពង្រឹងតម្លាភាព និង​គណនេយ្យភាព ក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ»
2025/09/18 04:24:06 pm
​អូស្ត្រាលីប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពី ៦២ ទៅ ៧០% ត្រឹមឆ្នាំ២០៣៥
2025/09/18 04:12:23 pm
​អឺរ៉ុប៖ អ៊ីរ៉ង់មិនទាន់ចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់ទណ្ឌកម្មឡើងវិញរបស់ UN នៅឡើយទេ
2025/09/18 04:09:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/18 02:44:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/18 06:39:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am