UN និយាយថា បម្រាម​លើ​ការអប់រំ​របស់​ក្រុម​តា​លី​បង់​ប៉ះពាល់​ដល់​ក្មេង​ស្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង​មួយ​លាន​នាក់​

2023/03/23 09:05:18 pm        198

​អាហ្វហ្គានីស្ថាន៖ ឆ្នាំ​សិក្សា​ថ្មី​បានចាប់ផ្តើម​ក្នុង​សប្តាហ៍​នេះ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​នៅក្នុង​តំបន់​ភាគច្រើន​របស់​ប្រទេស​នេះ ក្មេងស្រី​អាច​ចូលរៀន​បាន​ត្រឹមតែ​ថ្នាក់​បឋម​សិក្សា​ប៉ុណ្ណោះ​។ ក្រុម​ឥស្លាម​តា​លី​បង់​បាន​គ្រប់គ្រង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើងវិញ​កាលពី​ខែ​សីហា ឆ្នាំ​២០២១​។

​ក្រុម​នេះ​បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ក្មេង​ស្រី​ចូលរៀន​នៅ​ថ្នាក់​មធ្យមសិក្សា និង​ថ្នាក់​វិទ្យាល័យ​ឡើយ​។ កាលពី​ខែ​ធ្នូ​កន្លងទៅ ក្រុម​នេះ​បាន​ផ្អាក​ថ្នាក់​សាកល​វិទ្យាល័យ​សម្រាប់​ក្មេង​ស្រី​។ ​ក្មេង​ស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់​នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុល​បាន​និយាយ​ថា សាលារៀន​ជាច្រើន​នៅតែ​បិទទ្វារ នាង​គ្មាន​សង្ឃឹម​នោះ​ទេ ហើយ​នាង​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នា​ពេល​អនាគត​។ នាង​បាន​និយាយ​ថា នាង​ចង់​ឲ្យ​ក្រុម​តា​លី​បង់​អនុញ្ញាត​ឲ្យ​ក្មេង​ស្រី​បាន​ចូលរៀន​ដូច​ក្មេង​ប្រុស​ដែរ​។​

​បេសកកម្ម​ផ្តល់​ជំនួយ​របស់​អង្គការសហប្រជាជាតិនៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​និយាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ក្មេង​ស្រី​ជាង​មួយ​លាន​នាក់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រៀន​នោះ​ទេ​។​ ​បេសកកម្ម​នេះ​បាន​ជំរុញ​ឱ្យ​ក្រុម​តា​លី​បង់​ ផ្លាស់ប្តូរ​គោលនយោបាយ​រើសអើង​ទាំងអស់​របស់​ពួកគេ​មក​លើ​ស្ត្រី ​និង​ក្មេង​ស្រី​។ ប្រភព​មួយ​ជាមួយ​ក្រុម​តា​លី​បង់​បាន​និយាយ​ថា សមាជិក​មួយ​ចំនួន​របស់​ក្រុម​នេះ​មានបំណង​បន្ត​ការអប់រំ​សម្រាប់​ក្មេង​ស្រី ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​អភិរក្សនិយម​បាន​ប្រឆាំង​នឹង​គំនិត​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm