ក្រសួងទេសចរណ៍តម្រូវឲ្យអាជីវកររៀបចំតារាងតម្លៃលក់ច្បាស់លាស់ ក្នុងយុទ្ធនាការឆ្នាំទស្សនា កម្ពុជា២០២៣

2023/03/23 10:28:39 pm        463

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនានេះ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​បើកសិក្ខាសាលាដាក់ដំណើរការ និងផ្សព្វផ្សាយយុទ្ធនាការ « អាជីវកម្មទេសចរណ៍ឆ្នើម ក្នុង​យុទ្ធនាការឆ្នាំ​ទស្សនាកម្ពុជា​ ២០២៣» ស្របតាមទស្សនាទាន IBEST គោលបំណងសំខាន់​ប្រកាស​ឲ្យប្រតិបត្តិករអាជីវកម្មទេសចរណ៍ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធរួមគ្នារៀបចំបញ្ជីកំណត់តម្លៃមុខទំនិញ​សេវាកម្មច្បាស់លាស់។

ឯកឧត្តម សុង តុងហាប់ ក្នុងនាមប្រធានក្រុមការងារគាំពារសហគ្រាស ​និងការងារក្នុងវិស័យ​ទេសចរណ៍​បានថ្លែងថា នៅក្នុងយុទ្ធនាការទស្សនាកម្ពុជា​ ២០២៣ និងការ​ត្រៀមទទួល​ភ្ញៀវទេសចរអន្តរជាតិទស្សនាប្រកួតកីឡា SEA GAMES និងASEAN PARA GAMES២០២៣ ក្រសួងទេសចរណ៍ ​រួមសហការក្រសួងពាណិជ្ជកម្ម ​ជំរុញមូលដ្ឋានអាជីវកម្មទាំងអស់ ដោយរាប់គិត​ចាប់ពីអ្នកលក់ដូរតាមចិញ្ចើមផ្លូវ អ្នកលក់ដូរចល័តនានា រហូតដល់អ្នកប្រកបអាជីវកម្មខ្នាតធំនានា ជាពិសេសអ្នកផ្តល់សេវាម្ហូបអាហារ និងភេសជ្ជៈ ត្រូវរៀបចំបញ្ជីតារាង​កំណត់តម្លៃមុខទំនិញ និង​សេវាកម្ម​នានាច្បាស់លាស់ ​ដោយគោរពតាមអត្តសញ្ញាណជាតិ ​សាសនា វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។

នៅក្នុងដំណើរការអនុវត្តគោលការណ៍ណែនាំ ស្តីពីអាជីវកម្មទេសចរណ៍ឆ្នើមក្នុងយុទ្ធនាការឆ្នាំ​ទស្សនា​កម្ពុជា២០២៣នេះ ​លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅ​ទេសចរណ៍ និងម្ហូបអាហារ ថ្លែងថា អ្នកលក់ដូរ ឬមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អាចនឹងរងការផាកពិន័យជាប្រាក់ប្រមាណពី ៣០ម៉ឺនរៀលទៅ៣៥ម៉ឺនរៀល ហើយអាចនឹង​ដកអាជ្ញាបណ្ណ បិទអាជីកម្មជាបណ្តោះអាសន្នជាដើម​ ករណី​មាន​អតិថិជន​ប្តឹងតវ៉ាជាដើម។

សូមបញ្ជាក់ថា ​ក្នុងសិក្ខាសាលា«អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រសួងទេសចរណ៍ក៏បានប្រកាសអនុវត្តជំរុញចលនាប្រឡងប្រណាំង ​អាជីវកម្មស្អាត និង​បៃតង និងការដាក់ស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ ​និងសេវាកម្មនៅទេសចរណ៍ និងការរៀបចំ​ទីក្រុងវៃឆ្អាត ​ដែលមានការជំរុញរៀបចំអាជីវកម្មទេសចរណ៍​ឲ្យ​មានភាព​ទាក់ទាញជាដើម៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm