នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​ព្យាយាម​សាងសង់​ឡើងវិញ​ បន្ទាប់ពី​រញ្ជួយ​ដី

2023/03/23 10:30:28 pm        415

​ស៊ីរី៖ លោក Hussein Mankawi មាន​ក្តី​សង្ឃឹម​តិចតួច​បំផុត​ដែល​ថា លោក​នឹង​ទទួល​បាន​ការ​សាង​សង់​ឡើងវិញ​នូវ​លំនៅឋាន និង​អាជីវកម្ម​ចែកចាយ​ម្ហូបអាហារ​របស់​លោក​នៅ​ទីក្រុង Jandaris ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី បន្ទាប់ពី​ត្រូវ​បាន​បំផ្លាញ​ទៅជា​គំនរ​បាក់បែក​ដោយ​ការ​រញ្ជួយ​ដី​ដ៏​មហន្តរាយ​កាលពី​ខែ​មុន ដោយ​បាន​ធ្វើ​ឲ្យ​លោក​បាត់បង់​ការងារ​។

ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈគឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត​ ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ស៊ី​រី ​និង​ទួរគី ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ៥៦.០០០​នាក់​ស្លាប់​នៅ​ទូទាំង​ប្រទេស​ទាំងពីរ​។ ប្រទេស​ទួរគី​បាន​សន្យា​ថា​នឹង​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​រដ្ឋ ​ដើម្បី​សាងសង់​ឡើងវិញ​លំនៅឋាន​ជាង​ ៣​សែន​ខ្នង​ក្នុង​ឆ្នាំ​ដំបូង ហើយ​​រដ្ឋាភិបាល​ស៊ី​រី​ដែល​ខ្វះខាត​សាច់​ប្រាក់ ​បាន​បង្កើត​មូលនិធិ​សំណង​សម្រាប់​ជនរងគ្រោះ​ និង​បាន​ផ្តល់នូវ​លំនៅ​ឋាន​បណ្តោះអាសន្ន​ដល់​ប្រជាជន​ភៀសខ្លួន​។ យោង​តាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​ជំនួយ​នេះ​ទំនង​ជា​មិន​ទៅដល់​ភាគ​ពាយព្យ​របស់​ប្រទេស​ស៊ី​រី​នោះ​ទេ ​ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល និង​ជា​តំបន់​មាន​ប្រជាជន​ចំនួន ២,៥​លាន​នាក់ ដែល ​២​លាន​នាក់​ក្នុងចំណោម​នេះ​បាន​រស់នៅ​ក្នុង​ជំរំ​តង់ ទោះបី​មុន​ពេល​ការ​រញ្ជួយ​ដី​បាន​កើតឡើង​ក៏ដោយ​។

លោក Mahmome Haffar ប្រធាន​ក្រុមប្រឹក្សា​តំបន់​បាន​ឱ្យ​ដឹង​ថា នៅ​តំបន់ Jandaris ដែល​រង​ការវាយប្រហារ​ខ្លាំង​បំផុត ពាក់​កណ្តាល​នៃ​សាលារៀន​ចំនួន​ ៤៨​កន្លែង​ត្រូវ​ការសាងសង់​ ឬ​ជួសជុល​ឡើងវិញ ខណៈ​ត្រូវ​ជួស​ជុល​បណ្តាញ​ទឹក ​និង​អនាម័យ​ជាង ២០​គីឡូម៉ែត្រ និង​ផ្លូវ​ភាគច្រើន​នៅ​ទីក្រុង​ផង​ដែរ​។ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​អាជ្ញាធរ​តំបន់​ពុំ​មាន​ធនធាន​ដើម្បី​កសាង​ឡើងវិញ​នោះ​ទេ​។ ម្ចាស់​ជំនួយ​ក្នុង​សន្និសីទ​ដឹកនាំ​ដោយ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ​បាន​សន្យា​ផ្តល់​ជំនួយ ៧​ពាន់​លាន​អឺរ៉ូ ឬ​ ៧.៥​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​កសាង​ប្រទេស​ទួរគី​ឡើងវិញ​។ ប៉ុន្តែ​ប្លុក​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​ដា​ម៉ាស និង​បាន​និយាយ​ថា ​ខ្លួន​នឹង​ផ្តល់​ហិរញ្ញប្បទាន​ តែ​ជំនួយ​មនុស្សធម៌ ​និង​ការ​ស្តារ​ឡើងវិញ​ ប៉ុន្តែ​ពុំ​មែន​ជា​ការ​សាង​សាងសង់​ឡើងវិញ​ទាំងស្រុង​នោះ​ទេ ដរាបណា​មិន​មាន​កិច្ចពិភាក្សា​នយោបាយ​រវាង​លោក អាសាដ​ និង​គូប្រឆាំង​របស់​លោក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm