កម្ពុជា បង្ហាញការគាំទ្រដល់ឥណ្ឌូនេស៊ីក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន

2023/03/23 10:49:52 pm        69

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (AEM Lead for Cambodia) កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ​ចង្អៀតរដ្ឋមន្រ្តី​សេដ្ឋកិច្ចអាស៊ានលើកទី២៩ (The Twenty-Nine ASEAN Economic Ministers’ Retreat– the 29th AEM Retreat) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូនេស៊ី។

ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៣ ខែមីនានេះបានឲ្យ ប៊ីធីវី ដឹងថា កិច្ចប្រជុំនេះ បានដឹកនាំដោយ ឯកឧត្តមបណ្ឌិត​ Zulkifli Hasan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ក្នុងនាមប្រធាននៃកិច្ចប្រជុំ​រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​សម្រាប់​ឆ្នាំ២០២៣​ និងមានការចូលរួមដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកទាំងអស់ អគ្គលេខាធិការអាស៊ាន ប្រធាននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ និងតំណាងពាក់ព័ន្ធ និងគណៈប្រតិភូ​នៃប្រទេស​សមាជិកអាស៊ានទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះឥណ្ឌូនេស៊ីក្នុងនាម​ជាប្រធាន​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ ក្រោមមូលបទ “ASEAN Matters: Epicentrum of Growth” ព្រមទាំង​បានប្ដេជ្ញា​ចិត្ត​គាំទ្រ និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ សំដៅអាចសម្រេចបានសមិទ្ធផលបន្ថែមទៀតក្នុងដំណើរការ​កសាង​សហគមន៍​សេដ្ឋកិច្ចអាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានចូលរួមផ្លាស់ប្តូរយោបល់ក្នុងកិច្ចពិភាក្សា និងបានផ្តល់​បទអន្តរាគមន៍លើរបៀបវារៈសំខាន់ៗ មួយចំនួនផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំដ៏មានសារៈសំខាន់ទាំងពីរ ទទួលបានលទ្ធផល មានដូចជា ១)កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន៖ តំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននៃប្រទេសនីមួយៗបានធ្វើបទបង្ហាញសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន អំពីគម្រោងអាទិភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣។ អង្គប្រជុំ បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់ក្នុងការពង្រឹងយន្តការទំនាក់ទំនងរវាងក្រុមការងារអន្តរវិស័យអាស៊ានជាមួយនឹងវិស័យឯកជន ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចការនានារបស់អាស៊ាន។ ២)កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩៖ អង្គប្រជុំបានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើរបៀបវារៈសំខាន់ៗរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ កិច្ចការដែលត្រូវបន្តតាមដានស្របតាមអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤០ និងទី៤១ ដែលបានប្រព្រឹត្តទៅកាលពីខែវិចិ្ឆកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ, សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០២៣, ការងារ​អាទិភាពប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារអន្តរវិស័យ, អនុសាសន៍របស់ក្រុមការងារជាន់ខ្ពស់ ស្តីពី​សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន, របាយការណ៍ និងបច្ចុប្បន្នភាពនៃការចរចា​ដំទ្បើង​កម្រិតកិច្ចព្រមព្រៀង​ពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA Upgrade), អាទិភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP), ការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ និងបញ្ហាផ្សេងៗ។

តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អង្គប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សហកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងនាមជាសមាជិកសង្កេតការណ៍ បន្ទាប់ពីថ្នាក់ដឹកនាំ​កំពូលនៃសមាជិកអាស៊ានទាំងអស់បានឯកភាពគ្នាជាគោលការណ៍ អនុញ្ញាតជូនសាធារណរដ្ឋប្រជាធិបតេយ្យ​ទីម័រខាងកើតចូលរួមជាសមាជិកសង្កេតការណ៍នៃអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm