រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើប្រទេសប្រើភាសាបារាំងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា

2023/03/23 11:01:44 pm        549

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើទៅដល់ប្រទេសដែលប្រើភាសាបារាំង សូមបន្តចូលរួមជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ។

ការស្នើនេះ ធ្វើឡើងក្នុងទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣ ក្រោមប្រធានបទ “៣២១លាននៃអ្នក​និយាយភាសាបារាំង រាប់ពាន់លាននៃអត្ថន័យវប្បធម៌” កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដោយមានការអញ្ជើញចូលរមពីឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំនៅកម្ពុជាផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ​ប្រទេសប្រើភាសាបារាំង នាពេលកន្លងមក​ បានផ្ដល់​នូវ​ជំនួយជាច្រើន ដើម្បីជួយ​អភិវឌ្ឍន៍​ក្នុងប្រទេសកម្ពុជា ​ក្នុងនោះមានវិស័យអប់រំផងដែរ ដែល​មានទាំងការសាងសង់នូវអគារសិក្សា ផ្ដល់សម្ភារសិក្សា និងការផ្ដល់នូវអាហារូបករណ៍ជាដើម ។

ឯកឧត្តមប បានបន្តថា ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល សូមលើកទឹកចិត្តដល់ប្រទេស​ដៃគូ​អភិវឌ្ឍន៍​នានា ដែលប្រើភាសាបារាំងបន្តចូលរួមអភិវឌ្ឍន៍​ប្រទេសកម្ពុជា ក្នុងនោះមានវិស័យ អប់រំ និងវិស័យផ្សេងៗទៀត ។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ​ខិតខំសិក្សាភាសាបារាំង ដើម្បី​ពង្រឹង​សមត្ថភាពបន្ថែមលើចំណេះ ​និងជំនាញដែលកំពុងសិក្សា​ ហើយនាំយកចំណេះដឹង​ទាំង​អស់នោះ មកចូលរួមអភិវឌ្ឍន៍​ប្រទេស ​ជាមួយរាជរដ្ឋាភិបាល ​ឲ្យកាន់តែមានភាពរីកចម្រើន​លើ​គ្រប់វិស័យបន្ថែមទៀត ។

គួររំលឹកថា​ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើង ​នៅថ្ងៃទី២០ ​ខែមីនា ឆ្នាំ១៩៧០ ក្រោម​កិច្ច​ផ្ដួចផ្ដើម​របស់ស្ថាបនិក​ នៃអង្គការននេះ រួមមាន​ លោក ឡេអូប៉ូល សេដាសង់ហ្គ័រ អតីត​ប្រធានាធិបតីសេណេហ្កាល់ លោក អេប៊ីប បួហ្គីបា អតីតប្រធានាធិបតីទុយនេស៊ី ​លោក អាមានី ឌីយ៉ូរី អតីតប្រធានាធិបតីនីហ្សេ ​និងព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ហើយនៅ​ក្នុងឆ្នាំ១៩៩១ ​ប្រទេសកម្ពុជា​បានចូលជាសមាជិក​ នៃអង្គការអន្តរជាតិនេះ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm