ភ្នំពេញ ៖ អាម៉េរិកគួរយកចិត្តទុកដាក់ពិចារណាការចំពោះអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres ដែលហាម«មិនឱ្យប្រើប្រាស់សិទ្ធិមនុស្សធ្វើជាអាវុធ ជាមួយនឹងស្តង់ដាពីរឡើយ»។ នេះបើតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិប ត្តិការអន្តរជាតិ ស្ដីពី«របាយការណ៍លាតត្រដាងអំពីស្តង់ដាពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាម៉េរិក» ចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
ប្រភពដដែលបានឱ្យដឹងដែរថា បើពិនិត្យមើលប្រវត្តិសាស្ត្ររបស់អាម៉េរិកវិញ តើយើងអាចសន្និដ្ឋានដោយស្មោះថា ប្រជាធិបតេយ្យរបស់អាម៉េរិក ក្នុងរយៈពេល ៣០ឆ្នាំដំបូងរបស់ខ្លួន បានសម្រេចនូវស មិទ្ធិផលច្រើន ដូចប្រជាធិបតេយ្យនៅកម្ពុជាដែរឬទេ? យើងមានមន្ទិលច្រើនអំពីបញ្ហានេះ។
ប្រភពដដែលបន្តថា ដោយពុំគិតពីហេតុផលនយោបាយនៅពីក្រោយរបាយការណ៍ដែលចេញដោយ អាម៉េរិក របៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស នៅតែបន្តស្ថិតនៅយ៉ាងរឹងមាំដូចមុនដដែល។ ក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្រ្គាមជាងពីរទ សវត្សរ៍ អំពើប្រល័យពូជសាសន៍ និងការហ៊ុមព័ទ្ធដោយអយុត្តិធម៌ កម្ពុជានៅបន្តផ្តល់អាទិភាពយ៉ាងខ្លាំ ងចំពោះសន្តិភាពដែលរកបានយ៉ាងលំបាក ហើយកម្ពុជានៅបន្តបេ្តជ្ញាចិត្តឥតងាករេក្នុងដំណើរមិនត្រ លប់ថយក្រោយ ក្នុងការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យវ័យក្មេងរបស់ខ្លួន។
ការចោទប្រកាន់ថា ការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅ«មានកំហុសធ្ងន់ធ្ងរ»គឺមិនអាចច្រានចោលនូវការពិតដែលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧៥.០០០ នាក់ និងភ្នាក់ងារគណបក្សជិត ៨០.០០០ នាក់ បានចូលរួមសង្កេតការណ៍ដោយផ្ទាល់នៅមូលដ្ឋាន និងចាត់ទុកថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា តម្លាភាព និងប្រជាធិបតេយ្យ។ ប្រ ទេសស្វីស បានចាត់ទុកលទ្ធផលបោះឆ្នោតនេះថា ជា«ការវិលត្រឡប់មួយផ្នែកទៅកាន់ពហុបក្ស»។ ការលាបពណ៌ថា «គណបក្សចំនួន ១៦ ក្នុងចំណោមគណបក្សចំនួន១៩ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ជាអាយ៉ង់របស់គណបក្សប្រជាជ នកម្ពុជា» គឺបានរំលោភយ៉ាងធ្ងន់ធ្ងរនូវសិទ្ធិនយោបាយ ប្រសិនបើមិនមែនជាការប្រមាថទាំងស្រុងចំ ពោះគណបក្សទាំងនោះ។ ជម្រើស និងសំឡេងរបស់គណបក្សទាំងនោះ ត្រូវតែគោរពជាដាច់ខាតសេរីភាពនៃការបញ្ចេញមតិ នៅតែរស់រវើក និងប្រកបដោយថាមវន្ត។ ការជ្រៀតចូលក្នុងកម្រិតខ្ពស់នូវអ៊ិនធឺណិតចល័តនៅកម្ពុជា បានផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋសាមញ្ញ ទទួលបានដោយគ្មានការរឹត ត្បិតនូវព័ត៌មានពីគ្រប់ប្រភពយ៉ាងទូលំទូលាយ រួមទាំងប្រភពរិះគន់រដ្ឋាភិបាល ក៏ដូចជា ការដាក់ពាក្យបណ្តឹងតវ៉ាតាមរយៈប្រព័ន្ធសង្គម ដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំកំពូលតែម្តង។ សំឡេងរបស់ប្រជាព លរដ្ឋក៏ត្រូវបានបន្លឺបន្ថែមទៀត តាមរយៈវត្តមានដ៏រឹងមាំនៃបណ្តាញសារព័ត៌មានបែបឌីជីថល និងប្រ ពៃណីប្រមាណជិត ២.០០០ អង្គភាព។ រាជរដ្ឋាភិបាលបន្តស្វាគមន៍ការប្រមូលផ្តុំស្របច្បាប់ និងទទួលស្គាល់ចំពោះមតិរិះគន់ប្រកបដោយភាពស្មោះត្រង់ ពីបណ្ដាភាគីផ្សេងៗ។
សេចក្ដីថ្លែងការណ៍ដដែលបានរម្លឹកឱ្យដឹងថា រាល់ការចោទប្រកាន់ទាំងអស់ត្រូវបានធ្វើឡើងដោយ
សារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌ ដោយពុំជាប់ពាក់ព័ន្ធនឹងនយោបាយទេ។ ចុងចោទទទួលបានសិទ្ធិពេលលេញចូលរួមក្នុងសវនាការ ក៏ដូចជាសិទ្ធិការពារតាមផ្លូវច្បាប់ផងដែរ។ ការចូលរួមជាមួយគណបក្សនយោបាយមួយ ឬការអះអាងថា ជា«អ្នកការពារសិទ្ធិមនុស្ស» ពុំមានឥទ្ធិពលអ្វីទាល់តែសោះ នៅពេលប្រព្រឹត្តល្មើសច្បាប់។ ឧក្រិដ្ឋកម្ម គឺជាឧក្រិដ្ឋកម្ម ហើយគេមិនអាចប្រើប្រាស់ទង្វើ ជាឧក្រិដ្ឋកម្មនោះ ថាមានភាពត្រឹមត្រូវសម្រាប់បុព្វហេតុដទៃនោះទេ៕
ដោយ៖ គង់ ឌិន





