សមាគមថ្នាលយុវជនកម្ពុជាបេ្តជ្ញាចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

2023/03/24 02:53:16 am        55

ភ្នំពេញ៖ សមាគមថ្នាលយុវជនកម្ពុជា (សយក) បានបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការចូលរួមការងារ ឱ្យកាន់តែ សកម្មបន្ថែម ទៀត ដើម្បីគាំទ្រដល់ការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាព វៃឆ្លាត បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។

 លោក ម៉ៅ ផល្លា ប្រធានសមាគមថ្នាលយុវជនកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូរបស់សមាគមគ្រប់ថ្នាក់ ទាំង​ថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កាលពីព្រឹកថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ បានឲ្យដឹង សមាគមរបស់លោក បង្កើតឡើងក្នុងឆ្នាំ២០២១ មានបេសកកម្មចូលរួមចំណែកគាំទ្រដល់រដ្ឋាភិបាល តាមរយៈ​ការធ្វើសកម្មភាពការងារមនុស្សធម៌នៅទូទាំងប្រទេស និងកៀរគរប្រមូលសមាជិកគ្រប់ស្រទាប់​វណ្ណៈឲ្យចូល​ជាសមាជិក។ ​

លោកបន្តថា គិតមកដល់សព្វថ្ងៃនេះ សមាគមមានសមាជិកជាក្បាលម៉ាស៊ីន ដឹកនាំតាម រាជាធានី ខេត្ត ក្រុង សរុបចំនួនជាង ៣ពាន់នាក់។

 លោកប្រធាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា សមាគមថ្នាលយុវជនកម្ពុជា បានចុះធ្វើ​សកម្មភាព​ការងារមាន​ចំនួន ១៦ខេត្ត ក្រុង និងបានចុះធ្វើសកម្មភាពការងារមនុស្សធម៌ចំនួន ៤៨លើក ដែលក្នុងនោះ មានដូច​ជាការឧបត្ថម្ភជាថវិកាទៅលើគ្រួសារជនក្រីក្រ ជនពិការ និងការចូលរួមឧបត្ថម្ភកសារផ្លូវក្នុងភូមិ ស្រុក ដើម្បីសម្រួល​ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ថ្មីៗនេះ សមាគមក៏បានធ្វើការខិតខំ​ក្នុងការពង្រីក​សមាជិក​មកពីគ្រប់មជ្ឈដ្ឋាន និងនិន្នាកាបានជាង ២០០នាក់ថែមទៀត។

 នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​សកម្មភាព​ការងាររបស់សមាគមកន្លងមក បានចូលរួមចំណែកយ៉ាងប្រសើរ ក្នុងការជួយគាំទ្រ​ដល់ការអនុវត្ត​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគាំទ្រទៅដល់ការអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ជាពិសេសសកម្មភាពជួយដល់យុវជន និងជនងាយរងគ្រោះ ដើម្បីទទួលបានកិច្ចគាំពារ និងបង្កើតបាននូវឱកាសនានា។ ឯកឧត្តម បានឯកភាពឱ្យសមាគមរៀបចំជា​អនុស្សរណ:​យោគយល់​គ្នាជាមួយ​ក្រសួង ដើម្បីបង្កើតភាពជាដៃគូ ឱ្យកាន់តែជិតស្និតថែមទៀត ក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ យុវជន កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងពលករនៅក្រៅប្រទេស ដើម្បីរួមគ្នាអភិវឌ្ឍន៍​ប្រទេសជាតិ​យើងឱ្យកាន់​តែរីកចំរើនជឿនលឿន តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យក សន្តិភាព​ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        423
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        454
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        583

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm