ភ្នំពេញ៖ ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញ នឹងដាក់ឲ្យមានឡើងវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះដុនដាប នៅពេលដែលក្រុងវ៉ាសូវី បានចេញច្បាប់មួយដែលកំណត់សមត្ថភាពជនជាតិជ្វីហ្វ នៅក្នុងការស្ដារទ្រព្យសម្បត្ដិ សង្រ្គាមលោកលើកទី២ឡើងវិញ។
កាលពីខែកក្កដា ប្រទេសប៉ូឡូញ និងប្រទេសអ៊ីស្រាអែល បានប្ដេជ្ញាធ្វើឲ្យទំនាក់ទំនងមានភាពប្រសើរឡើងវិញ ដោយបាននិយាយថា ពួកគេនឹងដាក់ឲ្យមានឯកអគ្គរដ្ឋទូតទៅវិញទៅមកជាថ្មី។
នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសសើរការស្ដារទំនាក់ទំនងគ្នាឡើងវិញ ដោយបាននិយាយថា នេះជាជំហានវិជ្ជមានមួយ ឆ្ពោះទៅរកទំនាក់ទំនងការទូតជាមួយប្រទេសប៉ូឡូញ។
