
ព្រះអង្គម្ចាស់វីលៀម របស់ចក្រភពអង់គ្លេស ទ្រង់បានជួបជាមួយ ប្រធានាធិបតីប្រទេសប៉ូឡូញ ប្រជាជនប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍នៅថ្ងៃទីពីរនៃពះរាជដំណើរទស្សនកិច្ចទៅប្រទេសនេះ ដើម្បីអរគុណកងទ័ព និងប្រជាជនក្នុងប្រទេសនេះ ចំពោះការគាំទ្ររបស់ពួកគេដល់ប្រទេសអ៊ុយក្រែន។
នៅមុនជំនួបជាមួយប្រធានាធិបតី អង់ដ្រេ ឌូដា រជ្ជទាយាទអង្គនេះ បានយាងទៅដាក់កម្រងផ្កានៅផ្នូរសពទាហានមិនស្គាល់ឈ្មោះ នៅវិមានអនុស្សាវរីយមួយដែលបានឧទ្ទិសទៅដល់ទាហានប៉ូឡូញដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីប្រទេសប៉ូឡូញ។
ការិយាល័យប្រធានាធិបតី បាននិយាយនៅលើបណ្តាញសង្គមTwitterថា លោកឌូដាបាននិយាយជាមួយព្រះអង្គម្ចាស់ លីលៀម អំពីការផ្ដល់ជំនួយមនុស្សធម៌ទៅឲ្យអ៊ុយក្រែន។
ព្រះអង្គម្ចាស់នៃដែនដីវ៉េល ទ្រង់បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រធានាធិបតី និងប្រជាជនប៉ូឡូញ ដែលបានធ្វើកិច្ចការយ៉ាងច្រើនក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន ដែលបានរត់ភៀសខ្លួនមកកាន់ប្រទេសនេះ។ អត្ថបទ មករា