Ronaldo ស៊ុត​ពីរ​គ្រាប់​ក្នុង​ប្រកួត​ទី ១៩៧ ជា​កីឡាករ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ច្រើន​បំផុត​

2023/03/24 06:02:01 pm        96

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr, Cristiano Ronaldo បានបង្ហាញ​ខ្លួន​ប្រកួត​ទី ១៩៧ ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​យប់មិញ​ពេល​យកឈ្នះ​លិ​ក​តិ​ន​ស្តា​ញ ៤-០ ក្នុងការ​ប្រកួត​ជម្រុះ Euro 2024​។ ​កីឡាករ​វ័យ ៣៨ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡា​ករទី ១ លើ​លោក​ដែល​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ច្រើន​បំផុត ១៩៧ប្រកួត​បំបែក​កំណត់ត្រា​ចាស់​របស់​កីឡាករ​គុយវែត Bader Al-Mutawa​។

​​បន្ទាប់ពី ២គ្រាប់​ដំបូង​ធ្វើបាន​ដោយ Joao Cancelo និង Bernado Silva អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​ក៏​រកបាន​គ្រាប់​ទី ១ របស់ខ្លួន​ដោយ​បាល់ ១១ម៉ែត្រ មុន​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​ដោយ​បាល់ Freekick​។ ​សូមបញ្ជាក់ថា Cristiano Ronaldo ដែល​ឈានចូល​វ័យ ៣៨ឆ្នាំ​កាលពី​ខែ​មុនបានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា ខ្លួន​មិនដែល​គិត​រឿង​ចូលនិវត្តន៍​ឡើយ តែ​នឹង​ផ្តោតអារម្មណ៍​លើ​ទំព័រ​ថ្មី​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Roberto Martinez​។​

​​រំលឹក​ដែរ​ថា Ronaldo ត្រូវបាន​អតីត​អ្នកចាត់ការ Fernando Santo ឱ្យ​អង្គុយ​កៅអី​បម្រុង​ពីរ​ប្រកួត​ចុងក្រោយ​របស់​ព័រទុយហ្កាល់​នៅ World Cup 2022 កាតា​ដែល​ធ្លាក់​ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ​ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​ក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        282
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        348

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm