កូរ៉េខាងជើង​អះអាងថា បាន​សាកល្បង​ដ្រូ​ន​ក្រោម​ទឹក​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​

2023/03/24 06:38:08 pm        275

​​កូរ៉េខាងជើង៖ ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​អះអាង​ថា ​ខ្លួន​បាន​សាកល្បង​យាន​ដ្រូ​ន​ក្រោម​ទឹក​ដែល​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បង្កើត​រលក​យក្ស​ស៊ូណាមិ​វិទ្យុសកម្ម ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នកវិភាគ​បាន​ជំរុញ​ថាជា​ការ​មិនទាន់​ជឿជាក់​បាន​។

របាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​រដ្ឋ​កូរ៉េខាងជើង (KCNA) បាន​រាយការណ៍​ថា យាន​ដ្រូ​ន​ដែល​មាន​ឈ្មោះថា យាន​វាយប្រហារ​នុយក្លេអ៊ែរ​ក្រោម​ទឹក​គ្មាន​មនុស្ស​បើក «Haeil» ត្រូវ​បាន​សាក​ល្បង​ចាប់ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ ខែមីនា ដោយ​បាន​ស្ថិត​នៅ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ​របស់​ប្រទេស​អស់​រយៈពេល​ជាង ៥៩​ម៉ោង មុន​ពេល​ក្បាល​គ្រាប់​សាកល្បង​របស់​វា​ត្រូវ​បាន​បំផ្ទុះ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។ របាយការណ៍​របស់​សារព័ត៌មាន KCNA បាន​និយាយ​ថា បេសកកម្ម​អាវុធ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ក្រោម​ទឹក គឺ​ដើម្បី​លួច​ជ្រៀតចូល​ទៅ​ក្នុង​ដែនទឹក​ប្រតិបត្តិការ និង​បង្កើត​រលក​យក្ស​ស៊ូណាមិ​វិទ្យុសកម្ម​ទ្រង់ទ្រាយ​ធំ តាមរយៈ​ការ​បំផ្ទុះ​នៅ​ក្រោម​ទឹក​ដើម្បី​បំផ្លាញ​ក្រុម​អ្នក​វាយប្រហារ​កងទ័ព​ជើង​ទឹក ​និង​កំពង់ផែ​ប្រតិបត្តិ​ការ​សំខាន់ៗ​របស់​សត្រូវ​។​

​ការ​រាយការណ៍​របស់​សារព័ត៌មាន KCNA បាន​និយាយ​ថា អាវុធ​នេះ​ត្រូវ​បាន​ផលិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ហើយ​បាន​ឆ្លងកាត់​ការសាកល្បង​ជាង ៥០​លើក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​។ ការធ្វើ​តេស្ត​នៅ​ក្នុង​សប្តាហ៍​នេះ​បាន​ផ្ទៀងផ្ទាត់​ភាព​ជឿជាក់ និង​សុវត្ថិភាព​របស់​វា ហើយ​បាន​បញ្ជាក់​យ៉ាង​ពេញលេញ​នូវ​សមត្ថភាព​វាយប្រហារ​ដ៏​ខ្លាំងក្លា​របស់​វា ហើយ​ដ្រូ​ន​នេះ​អាច​ត្រូវ​បាន​ដាក់​ពង្រាយ​ពី​កំពង់ផែ​ណាមួយ ឬ​អូស​សណ្តោង​ដោយ​នាវា​នៅ​លើ​ផ្ទៃ​ទឹកដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​។ ក្រុម​អ្នកវិភាគ​បាន​ដាក់​ការសង្ស័យ​លើ​ការ​អះអាង​របស់​​កូរ៉េខាងជើង​។ លោក Leif-Eric Easley សាស្ត្រាចារ្យ​រង​នៃ​ការសិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Ewha Womans University ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា ការ​អះអាង​ចុងក្រោយ​របស់​ទីក្រុង​ព្យុងយ៉ាង​ថា ​មាន​យាន​ដ្រូ​ន​ក្រោម​ទឹក​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ គួរតែ​ត្រូវ​បាន​សង្ស័យ ដោយសារតែ​ប្រទេស​កូរ៉េខាងជើង​ពុំបាន​ផ្តល់​ភស្តុតាង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm