ឯកឧត្តម ប្រាក់ សុវណ្ណ អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅឃុំរណ្សសិរ ស្រុកសង្គមថ្មី គ្រោងចំណាយថវិកាជិត២០ម៉ឺនដុល្លារ

2023/03/24 08:39:06 pm        577

ព្រះវិហារ៖ នៅព្រឹកថ្ងៃ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី ស្ថិតនៅប្រាសាទត្បែងគង ភូមិរលំឡឡែង ​ឃុំរណ្សសិរស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានការអញ្ជើញចូលរួមពីកងកម្លាំង​ទាហាន សមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងថា នេះជាគំនិតផ្តួចផ្តើម របស់សម្ដេច​ព្រះមហាសង្ឃរាជ ទេព វង្ស ដែលកសាងដោយឯកឧត្តម និងលោកជំទាវផ្ទាល់ រួមទាំងសប្បុរជន មានជីកស្រះទឹក ធ្វើផ្លូវចូលព្រះវិហារ ដែលត្រូវចំណាយថវិកាទាំងអស់ជិត ២០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ។

ក្នុងនាមឯកឧត្តមផ្ទាល់ក៏សូមអំពាវនាវចំពោះឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក-លោកស្រី និងសប្បុរសជនជិតឆ្ងាយសូមមេត្តា ចូលរួម​សាមគ្គីកសាង ចាប់មគ្គផល ជួយគ្នាទុកសម្រាប់កូនចៅទៅថ្ងៃមុខ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងថា ព្រះវិហារថ្មីនេះចាប់ផ្តើមសាងសង់ បន្ទាប់ពីពិធី​បញ្ចុះបឋមសិលា ​ហើយនឹងក្លាយជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋ ​និងទុកជាសម្បត្តិជាតិ និងបាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ឃុំរណ្សសិរស្រុកសង្គមថ្មី មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចម្រើន ​លុះត្រាតែក្នុង ប្រទេសនោះមាន​សុខ​សន្តិភាព ​ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព​ ប៉ុន្តែបើប្រទេសមិនមានសុខ ​សន្តិភាព ​ប្រជាពលរដ្ឋមិន​មានសិទ្ធសេរីភាពទេ ​ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះ​សុខសន្តិភាពជាកត្តាចម្បង ក្នុងការអភិវឌ្ឍប្រទេស ។

ឯកឧត្តមក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ​ដែលមាន​នៅក្នុង​ប្រទេសកម្ពុជាយើងឱ្យ នៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អគនាគត​កូនចៅយើងទំាងអស់គ្នា៕ អត្ថបទ ៖ សាវី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        107
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        99
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm