ព្រះសីហនុ ៖ បុរសជនជាតិចិន២នាក់ និងខ្មែរម្នាក់ដែលផ្គើននឹងបំរាមណែនាំលួចគេចចេញពីតំបន់បិទខ្ទប់ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ រៀបចំនីតិវិធី ស្នើសុំបណ្ដេញចេញកម្ពុជា ចំណែកបុរសជនជាតិខ្មែរ នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
នៅថ្ងៃ៣០ ខែមេសា នេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធី ស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង០២នាក់នេះ ផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ។ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូ ដឹកជនជាតិចិនទាំង០២នាក់នេះ សមត្ថកិច្ច នឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង៕

