ប្រណាំងកង់៖ កីឡាករអូស្ត្រាលី Kaden Groves បានប្រជែងឈ្នះដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ប្រណាំងកង់ Volta a Catalunya នៅលើទឹកដីអេស្ប៉ាញ តែកីឡាករស្លូវេនី Primoz Roglic នៅតែបន្តនាំមុខរួមដដែល។

ដំណាក់កាលទី ៣ ដែលមានចំងាយផ្លូវ ១៨៨ គីឡូម៉ែត្រ កីឡាកររបស់របស់ក្រុម Alpecin-Deceunick, Kaden Groves បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ១៩ នាទី ៣៧ វិនាទី តាមពីក្រោយដោយកីឡាករបារាំង Bryan Coquard និងកីឡាករនូវេស៊ីឡង់ Corbin Strong។ យ៉ាងណាក្តីក្រោយប្រណាំងបាន ៤ ដំណាក់កាលនេះ អតីតជើងឯក Tour de France កីឡាករស្លូវេនី Primoz Roglic នៅតែបន្តនាំមុខគេក្នុងតារាងវេលារួមដដែល តែស្ថិតក្នុងថេរវេលាស្មើគ្នាជាមួយកីឡាករប៊ែលហ្ស៊ិក Remco Evenepoel ខណៈលេខ៣ គឺកីឡាករអ៊ីតាលី Giulio Ciccone យឺតជាង ១៩ វិនាទី។ សម្រាប់ដំណាក់កាលទី ៥ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៧៦.៥ គីឡូម៉ែត្រ។ Volta a Catalunya នឹងបញ្ចប់ត្រឹមដំណាក់កាលទី ៧ នៅទីក្រុង Barcelona ថ្ងៃអាទិត្យនេះ៕
អត្ថបទ៖នាង សុភាវុធ