ក្រោយវិធានការបង្ក្រាប ផលត្រីកើនឡើងវិញ និងប្រភេទត្រីកម្រៗខ្លះបានលេចមុខមកវិញដែរ

2023/03/24 10:14:44 pm        511

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បទ បញ្ជាឲ្យបង្ក្រាបបទល្មើសនេសាទគ្រប់ទម្រង់ ​និងគ្រប់ប្រភេទ ​គឺនៅឆ្នាំនេះ ប្រជានេសាទ​នៅតាមទន្លេធំៗ បានប្រ ទះឃើញនូវប្រភេទត្រីកម្រ ឬជិតផុតពូជមួយចំនួនវិញ ចំណែកបរិមាណជលត្រីក៏កើនឡើងផងដែរ ។

ក្នុងវេទិកាសាធារណៈថ្នាក់ជាតិលើកទី២ ស្តីពីអភិបាលកិច្ចល្អ និងប្រសិទ្ធភាព នៃការគ្រប់គ្រងរួម គ្នានូវធនធានជលផល​ ក្រោមប្រធានបទ អភិបាលកិច្ចល្អ ក្នុងវិស័យជលផលប្រកបដោយនិរន្តរភាព នៅថ្ងៃ ទី២៤ ខែមីនា នេះ លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការហ្វេក (FACT) បានឱ្យដឹងថា កម្ពុជា ខានឃើញនូវបរិមាណត្រីដ៏ច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ​ប៉ុន្តែនាដើមឆ្នាំនេះ គឺបរិមាណត្រី មានការកើនឡើង ​ពិសេសនៅតំបន់ផាត់សណ្ដាយ ​មានត្រីជាច្រើនប្រភេទនៅទីនោះ ត្រូវបានអភិរក្ស ។

លោក បានបន្តថា ចំណែកនៅក្នុងបឹងទន្លេសាបវិញ ក៏ត្រូវបានប្រទះឃើញនូវប្រភេទត្រីកម្រ ឬជិត ផុតពូជ ដូចជាត្រីគល់រាំងជាដើម​ ខណៈតំបន់អភិរក្សជាច្រើនកន្លែង ​ត្រូវបានបង្កើន និងមាន​ប្រភេទត្រីជាច្រើន ។

លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម (Oxfam) បានឲ្យដឹងដែរថា ​សម្រាប់កិច្ច ការ​អភិរក្សមច្ឆជាតិនៅកម្ពុជា ក្រៅពីនៅតំបន់ទន្លេសាប ​គឺនៅតាមបណ្ដាខេត្តមួយចំនួន​ តាមបណ្ដោយ ទន្លេមេគង្គ ក៏បានប្រទះឃើញប្រភេទត្រីកម្រផ្សេងៗ ព្រមទាំងបានប្រទះឃើញប្រភេទអណ្ដើក រស់នៅក្នុងអន្លង់ជ្រៅៗ នៃបាតទន្លេផងដែរ ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា​ សម្រាប់វេទិកាសាធារណៈ ដែលរៀបចំនៅពេលនេះ​ គឺដើម្បីស្វែងយល់អំពីបច្ចុប្បន្នភាព ​នៃដំណើរការពង្រឹងអភិបាលកិច្ចល្អ លើវិស័យជលផលនៅកម្ពុជា (បឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ឆ្នេរ) ​និងបច្ចុប្បន្នភាព នៃ​ដំណើរការធ្វើ វិសោធនកម្មច្បាប់ ស្តីពីជលផល ។

ឯកឧត្តម បានបន្តថា វេទិកានេះ ក៏ដើម្បីស្វែងយល់អំពីផែនការ​ថវិកាជាតិ ​សម្រាប់វិស័យជលផល ឆ្នាំ២០២២ ​និងឆ្នាំបន្តបន្ទាប់​ និងគោលការណ៍ណែនាំ ​ស្តីពីការប្រើប្រាស់ថវិកាឃុំ ជាពិសេស​សម្រាប់គាំទ្រ ​ដល់សកម្មភាពអភិរក្សធនធានធម្មជាតិ/ជលផល និងបង្កើនជីវភាពរបស់​ប្រជា​នេសាទនៅមូលដ្ឋាន តាមរយៈការធ្វើពិពិធកម្មមុខរបរចម្រុះ ​មានសេវាកម្មអេកូទេសចរណ៍ ​ជាដើម ក៏ដូចជា​ការទទួលបាននូវអនុសាសន៍ណែនាំ ​សម្រាប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​ថ្នាក់ក្រោមជាតិ​អនុវត្ត ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងវិស័យជលផល ៕អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm