បណ្តាវត្តអារាមនៅក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមតុបតែងលម្អត្រៀមប្រារព្ធពិធីចូលឆ្នាំថ្មី

2023/03/24 10:47:22 pm        1.4 K

ភ្នំពេញ៖ វត្តអារាមនានា នៅក្នុងរាជធានីភ្នំពេញ ជាពិសេសស្ថិតនៅជាយរាជធានី បានចាប់ផ្តើមរៀបចំតុបតែងលម្អ ត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងទទួលពុទ្ធបរិស័ទ ខណៈថ្ងៃចូលឆ្នាំថ្មី កាន់តែខិត ជិតចូលមកដល់ ។

នៅឯក្នុងបរិវេណវត្តវាលស្បូវ ដែលមានទីតាំងនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃនេះ កំ ពុងមានសកម្មភាពមមាញឹក នៃការរៀបចំតុបតែងលម្អទីវត្ត ឱ្យមាន​សោភ័ណភាព បើទោះជាក្នុង​ទីវត្តនេះ មិនទំនងជានឹងមានការរៀបចំកម្មវិធីអ្វីច្រើនដូចឆ្នាំមុនក្ដី ។

ព្រះតេជគុណ ឃឹម រ៉ាម៉ន គ្រូសូត្រឆ្វេងវត្តវាលស្បូវ មានសង្ឃដីកាប្រាប់BTVថា នៅក្នុងឆ្នាំនេះ វត្ត វាលស្បូវ ​មិនបានរៀបចំកម្មវិធីអបអរឆ្នាំថ្មី ​អធិកអធមដូចឆ្នាំ២០១៩នោះទេ ពោលគឺរៀបចំ​សមល្មម។ កម្មវិធីអបអរសារទឆ្នាំថ្មីប្រពៃណីជាតិនេះ មានដូចជា៖ លេងល្បែងប្រជាប្រិយខ្មែរ បង្ហោះគោមក្នុងពេលរាត្រី កម្មវិធីរាំលេងកម្សាន្ត និងកម្មវីធីបែបសាសនា ជាដើម។

លោក ជុំ វុឌី្ឍ ប្រធានមនី្ទរវប្បធម៌ ​និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានលើកឡើងដែរថា ដោយ មានការណែនាំ ​និងឧបត្ថម្ភគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រ​សិល្បៈ រមណីយដ្ឋានវប្បធម៌ប្រវតិ្តសាស្រ្តវត្តភ្នំ ត្រូវបានជ្រើសរើសរៀបចំ«សង្រ្កាន្តវត្តភ្នំ» ដើម្បីត្រៀម​ទទួលទេវតាឆ្នាំថ្មី និងប្រពលរដ្ឋមកលេងកំសាន្តនៅទីនេះ។

លើសពីនេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់ទិសទីជិតឆ្ងាយ សូមអញ្ជើញ​មកលេង​កំសាន្តនៅសង្រ្គាន្តវត្តភ្នំទាំងអស់គ្នា។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។ តាមទម្លាប់ ជនជាតិខ្មែរ ​និយមរៀបចំចូលឆ្នាំថ្មី ចំនួន៣ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី២ ជាថ្ងៃ (វារៈ) វនបត, និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក។

ពលរដ្ឋខ្មែរ មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ តែងជួបប្រទះអព មង្គល ​ឧបទ្រព្យចង្រៃផ្សេងៗ ឬបានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី ។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ ស្លៀកពាក់ថ្មីៗ នាំគ្នាដើរលេងកម្សាន្ដ ​ដើម្បីឲ្យអស់កង្វល់ និងឲ្យមានសិរីសួស្ដី ​សុភមង្គលនៅក្នុងឆ្នាំថ្មី ៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm