កូរ៉េខាងត្បូង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​អត្ត​ព​លិ​ក​មុន​ទៅ​ចូល​រួម​អូឡាំពិក​ទីក្រុង​តូ​ក្យូ​

2021/04/30 09:13:54 pm        220

​​អូឡាំពិក៖ ​អត្ត​ព​លិ​ក គ្រូបង្វឹក ក៏ដូចជា​ក្រុមការងារ​ផ្សេងៗ​របស់​កូរ៉េខាងត្បូង​ បានចាប់ផ្តើម​ទទួល​ថ្នាំ​បង្ការ​ប្រឆាំង Covid-19 ហើយ​មុន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក ២០២០ នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។

​​គណៈកម្មាធិការ​អូឡាំពិក និង​កីឡា​ប្រទេស​កូរ៉េខាងត្បូង​បាន​អោយ​ដឹងថា មនុស្ស​ប្រមាណ ១០០​នាក់​បាន​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ រួចហើយ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្ដើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង ​ដល់​អត្ត​ព​លិ​ក​អូឡាំពិក​។​ ​កូរ៉េខាងត្បូង​អោយ​ដឹង​ថា ​អត្ត​ព​លិ​ក​សរុប ៩៣០នាក់រួម​ជាមួយ​គ្រូ​បង្វឹក មន្ត្រី និង​បុគ្គលិក​ពាក់ព័ន្ធ​ផ្សេងទៀត​នឹង​ទទួល​បាន​វ៉ាក់សាំង AztraZeneca ​រឺ Pfizer​។ អ្នក​ដែល​បាន​ចាក់​ទាំងអស់​ រួម​ទាំង​អត្ត​ព​លិ​ក​ដែល​មាន​ឈ្មោះ​ប្រកួត​ជំ​រុះ និង​អត្ត​ព​លិ​ក​ដែល​មាន​ឈ្មោះ​ទៅ​អូឡាំពិក​ស្រាប់​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា ​កូរ៉េខាងត្បូង​គ្រោង​បញ្ជូន​មនុស្ស​ប្រមាណ ៨០០ ទៅ ៩០០​នាក់​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំនេះ ដែល​ក្នុង​នោះ​មាន​អត្ត​ព​លិ​ក​តែ ៣៥០​នាក់​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន ២៧។ ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​លើក​មកដល់​ឆ្នាំ​២០២១ នេះ​ដោយសារ​មេរោគ​រាតត្បាត Covid-19 គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែ​កក្កដា​ខាងមុខ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        266
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm