
អន្ដរជាតិ៖ មនុស្សជិត ១០០នាក់ រួមទាំងសិស្សសាលាបានរងរបួសនៅថ្ងៃសុក្រនេះ ក្រោយរថយន្តក្រុង ០៤គ្រឿង បុកជាមួយរថយន្តដឹកទីំនិញមួយគ្រឿង ក្នុងសង្កាត់កស្ថិតនៅភាគឦសានទីក្រុងហុងកុង។
ទូរទស្សន៍ TVB រាយការណ៍ថា មនុស្សជិត ១០០នាក់ បានរងរបួស ក្នុងនោះ ពាក់កណ្តាលនៃពួកគេ គឺជាសិស្សសាលា។ រូបភាពវីដេអូឃ្លីបពីទូរទស្សន៍ TVB ឃើញសិស្សក្នុងឯកសណ្ឋាន ត្រូវបាននាំចេញពីកន្លែងកើតហេតុ ហើយអ្នករងរបួស ទទួលបានការព្យាបាលពីមន្រ្តីបឋមសង្រ្គោះ ។
នគរបាលនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេកំពុងស៊ើបអង្កេតលើមូលហេតុបណ្តាលឲ្យឧបទ្ទវហេតុនេះ ប៉ុន្តែពួកគេពុំទាន់អាចផ្តល់រឿងរ៉ាវលម្អិតបន្ថែមទៀតភ្លាមៗបាននោះទេ ៕

