
អន្ដជាតិ៖ នៅព្រឹកថ្ងៃសុក្រនេះ ជនមូស្លីមបានជួបជុំគ្នាក្នុងព្រះវិហារ Al-Aqsa ទីក្រុងហ្សេរុយសាឡឹម ដើម្បីចូលរួមពិធីបួងសួងពេលព្រឹកព្រហាម នៅថ្ងៃសុក្រដំបូងនៃពិធីបិណ្យរ៉ាម៉ាដាន។
កាលពីឆ្នាំមុនៗ ខែពិធីបុណ្យរ៉ាម៉ាដាន បានមើលឃើញកើតមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមនគរបាលអ៊ីស្រាអែល និងជនប៉ាឡេស្ទីន ជាពិសេសនៅជុំវិញបរិវេណវិហារ Al-Aqsa ដែលជាទីសក្ការៈបូជាដ៏ពិសិដ្ឋបំផុតទី ៣របស់សាសនាអ៊ីស្លាមដែលត្រូវបានគោរពថាវិហារភ្នំឬTemple Mountដោយក្រុមជ្វិហ្វ។
ខែពិធីបុណ្យរ៉ាម៉ាដាន ឆ្នាំនេះ ជាប់ជួននឹងពិធីបុណ្យសាសនា Passoverនៃសាសនាហ្ស៊ូដាយរបស់ជនជាតិជ្វីហ្វ និងពិធីបុណ្យរំឭកថ្ងៃព្រះយេស៊ូគ្រិស្ដរស់ឡើងវិញ Easterរបស់គ្រឹស្តសាសនា។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តំបន់កាន់កាប់វ៉េសប៊ែង បានមើលឃើញការហក់ឡើងខ្ពស់ការប្រឈមដាក់គ្នា ពេលដែលកងកម្លាំងសន្តិសុខអ៊ីស្រាអែល បើកការវាយឆ្មក់ស្ទើរាល់ថ្ងៃ និងអំពើហិង្សាកើនឡើងរបស់អ្នកតាំងលំនៅនិគមន៍របស់ជនជាតិជ្វីហ្វ ស្របពេលកើតមានផងដែរ ការវាយប្រហាររបស់ជនប៉ាឡេស្ទីន៕
