ឯកឧត្តម ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្រឹងប្រែងគ្រប់លទ្ធភាពក្នុងការបង្កើតឱកាសការងារបន្ថែមទៀត ជូនប្រជាពលរដ្ឋ​

2023/03/25 01:15:53 am        569

​ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណៈកម្មាធិការអាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាន​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​អស់ពី​លទ្ធភាព ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​បន្ថែមទៀត ខណៈ​ក្នុង​បរិបទ​ នៃ​សាកលភាវូបនីយកម្ម​នេះ ​កម្ពុជា​នឹងត្រូវ​មានការ​ប្រកួតប្រជែង​លើ​ទីផ្សា​អន្តរជាតិ​នោះ​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​អគារ​តេ​ជោ​សែន វិទ្យាសាស្ត្រ និងបច្ចេកទេស​ជាន់ខ្ពស់​» និង «​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​» នៅ​វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា នា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា «​ជា​ទស្សន​ផ្ទាល់ខ្លួន​, ចំពោះ​វិស័យ​ការងារ និង​ជំនាញ​វិជ្ជាជីវៈ ​គឺថា រដ្ឋាភិបាល​មាន​ភារកិច្ច​ក្នុងការ​ពង្រីក​ឱកាស​ការងារ​ឱ្យបាន​ច្រើន​លើ​គ្រប់​វិស័យ​តាម​លទ្ធភាព ​ដែល​អាចធ្វើ​ទៅបាន ហើយ​ផ្តល់ជូន​ពលរដ្ឋ​គ្រប់រូប​នូវ​សិទ្ធិ​ស្របច្បាប់ និង​ឱកាស​ក្នុងការ​ជ្រើសរើស​ជំនាញ និងមុខវិជ្ជា​រៀនសូត្រ​ទាំង​ក្នុង​សាលា និង​ផ្ទាល់ខ្លួនព្រមទាំង​ធានា​សិទ្ធិ ក្នុងការ​ប្រក​បរបរ​តាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​។

រីឯ​ប្រជាពលរដ្ឋ​វិញ មាន​សិទ្ធិ​ជ្រើសរើស​នូវ​មុខវិជ្ជា និង​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ដើម្បី​ធ្វើការ​រៀនសូត្រ ដោយ​ពុំ​បារម្ភ​អំពី​ទីផ្សារការងារ ឬ អាច​ប្តូរ​ជំនាញ ឱ្យ​ស្របតាម​តម្រូវការ​នៃ​ទីផ្សារការងារ​ដែលមាន​ស្រាប់ ឬខិតខំ​បង្កើត​ឱកាស​ទីផ្សារ​ថ្មី​សម្រាប់​ជំនាញ និងផលិតផល​ដែល​គាត់​បង្កើតបាន​។

ក្នុងន័យនេះ​ រាជរដ្ឋាភិបាល នឹង​បន្ត​បើកចំហ​សិទ្ធិ​ក្នុងការ​ប្រកប​រប​ររ​បស់​ប្រជាពលរដ្ឋ ព្រម​ជាមួយគ្នា​ធ្វើការ​ប្រឹងប្រែង​យក​អស់​គ្រប់​លទ្ធភាព​ក្នុងការ​បង្កើត​ឱកាស​ការងារ​បន្ថែមទៀត ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​ផងដែរ​»​។​

ឯកឧត្តម​បាន​បន្តថា ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម​, ដើម្បី​កម្ពុជា​អាច​រក្សាបាន​នូវ​ភាពម្ចាស់ការ និង​ការប្រកួតប្រជែង​លើ​ទីផ្សា​អន្តរជាតិ យើង​ទាមទារ​ចាំបាច់​នូវ​ការធ្វើ​ទំនើប​នីយកម្ម​លើ​គ្រប់​វិស័យ ក្នុងនេះ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល ជា​វិស័យ​អាទិភាព​ចម្បង ដើម្បី​ធានាបាន​នូវ​ការផលិត​មូលធន​មនុស្ស​កម្ពុជា​ដែល​ប្រកបដោយ​សមត្ថភាព​, ចំណេះដឹង និង​ក្រម​សីស​ធម៌​ខ្ពស់។

ក្នុងន័យនេះ​ ការធ្វើ​ទំនើប​នីយកម្ម​លើ​វិស័យ​អប់រំ និង បណ្តុះបណ្តាល ទាំង​លើ​ជំនាញ​រឹង និង​ជំនាញ​ទន់ ត្រូវ​បោះជំហាន​ពី សាលារៀន​ដែលជា​ថ្នាល​បណ្តុះបណ្តាល​ដ៏​សំខាន់ ហើយ​ត្រូវផ្តោត​ចម្បង​លើ​កម្មវិធីសិក្សា​, សាស្ត្រាចារ្យ​, លោកគ្រូ​, អ្នកគ្រូ និង ឧបករណ៍សម្ភារៈនានា។

លើសពីនេះ​, ក៏ត្រូវ​ផ្តោតលើ​ការស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បី​ធានា​នូវ​ទំនើប​នីយកម្ម និង ភាព​សម្បូណ៌​បែប សំដៅ​លើកកម្ពស់​នូ​វន​វា​នុ​វត្ត​ន៍​លើ​គ្រប់​វិស័យ​។ ក្នុងឱកាស​នោះដែរ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​អបអរសាទរ​និស្សិត​ជ័យលាភី​ទាំង ២.៨៩៥ អង្គ​/​នាក់ ដែល​បានបញ្ចប់​ការសិក្សា និង​ទទួលបាន​សញ្ញាបត្រ​ដោយ​ជោគជ័យ ។ ឯកឧត្តម​បាន​បន្តថា ជំនាញ និង​សញ្ញាបត្រ ជា​មូលដ្ឋាន​នៃ​ធនធាន​ចំណេះដឹង​ដែល​និស្សិត​យើង​ទទួលបាន​នេះ គឺជា​សមិទ្ធផល​ដែល​កើតចេញពី​កម្លាំង​សាមគ្គីភាព រវាង​និស្សិត​ផ្ទាល់ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់ខ្លួន រួមទាំង​មានការ​ផ្គត់ផ្គង់​ទំនុកបម្រុង​ពី​មាតាបិតា អាណាព្យាបាល និង​លោក​គ្រួ អ្នក​គ្រួ​ផង​ជាដើម​នោះ​៕ អត្ថបទ៖ ​បាន ចក់​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm