វីដេអូពីយានដ្រូន បានថតយកទំហំនៃការបំផ្លិចបំផ្លាញដោយទឹកជំនន់នៅភាគពាយព្យប្រទេសប្រេស៊ីលកាលពីថ្ងៃសុក្រ ទីថ្ងៃទី២៤ ខែមីនា ដោយមានទឹកហូរហៀរពេញតំបន់ជិតខាង និងជន់លិចលំនៅឋាន។
យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង Rio Branco បានធ្វើឱ្យប្រជាជនប្រមាណ៦០គ្រួសារ គ្មានលំនៅឋាន។
ក្រុមប្រឹក្សាទីក្រុង បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីទន្លេចំនួនប្រាំពីរបានពេញហៀរមកលើច្រាំងទន្លេ និងបានបង្កើតទីជម្រកចំនួនប្រាំបួនកន្លែងសម្រាប់ជនរងគ្រោះដោយទឹកជំនន់។
យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា សង្កាត់ចំនួន ៣៦កន្លែង ក្នុងទីក្រុង Rio Branco បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ប៉ុន្តែពុំទាន់មានការរាយការណ៍ថាមានមនុស្សស្លាប់ដោយសារទឹកជំនន់នេះនៅឡើយទេ។

