ខេត្តកំពង់ធំរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ ក្រោយធ្វើតេសត្តបន្ទាន់ (Rapit Test) នៅស្រុកស្ទោង

2021/04/30 09:24:12 pm        226


កំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន១៥នាក់ ​ក្រោយធ្វើតេស្ដ​បន្ទាន់ (Rapit Test) លើប្រជាពលរដ្ឋចំនួន២១៩នាក់​ និងសម្រេចបិទភូមិលាបទង ឃុំកំពង់ចិនត្បូង និងផ្សារសេរីស្ទោង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១, ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចុះពិនិត្យដំណើការនៃការសំណាកប្រជាពលរដ្ឋចំនួន១១៥នាក់ ក្នុងនោះវិជ្ជមានចំនួន២នាក់បន្ថែមទៀត ដែលសរុបនៃការធ្វើសំណាកប្រជាពលរដ្ឋ អាជីវករ និងកងកម្លាំងប្រដាប់អាវុទ្ធរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និងទី២៩ ខែមេសា ចំនួនមានលទ្ធផលវិជ្ជមានសរុបកើនឡើងដល់១៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត២១៩នាក់។ ករណីបន្ទាន់នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រកាសបិទខ្ទប់ទាំងស្រុងភូមិលាបទង ឃុំកំពង់ចិនត្បូង និងផ្សារសេរីស្ទោង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរកប្រជាពលរដ្ឋដែល ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានបន្តទៀត។

ឯកឧឧត្តម បញ្ជាក់ថា ករណីឆ្លងសហគមន៍នេះ គឺផ្តើមចេញពីឈ្មោះ ស៊ាង គឹមសាន អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកាលពីថ្ងៃទី០៨ ខែមេសា ក្រុមគ្រួសារខាងលើចំនួន០៤នាក់ បានយកម្តាយទៅសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យកេតុមាលា រាជធានីភ្នំពេញ! លុះដល់ថ្ងៃទី១៩ ខែមេសា ម្តាយបានស្លាប់ និងដឹកសពមកផ្ទះវិញ ដែលមានការបញ្ជាក់ពីមន្ទីរពេទ្យថា អវិជ្ជជំងឺកូវី១៩ ទើបអនុញ្ញាត​ឲ្យធ្វើបុណ្យតាមប្រពៃណី។ លុះដល់ថ្ងៃទី២៣ និងថ្ងៃទី២៦ ឈ្មោះ ស៊ាង គឹមសាន ​បានទៅលាងឈាមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ​ដោយមានការសង្ស័យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានយកសំណាកទៅពិនិត្យនៅមន្ទីរពិសោធន៍ភ្នំពេញ និងបានលទ្ធផលវិជ្ជមានកូវីដ១៩។ នៅថ្ងៃទី២៨ ខែមេសា រដ្ឋបាលខេត្តបានកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធចំនួន១០៤នាក់ ធ្វើតេស្តបន្ទាន់ (Rapit Test) លទ្ធផលវិជ្ជមាន១៣នាក់ និងបន្តធ្វើតេស្តនៅថ្ងៃទី២៩ ខែមេសា ឃើញវិជ្ជមានពីរនាក់បន្ថែមទៀត។ ក្នុងនោះមានឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោងផងដែរ។ ឆ្លើយតមក្នុងករណីបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ធំ សម្រេចបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង និងផ្សារសេរីស្ទោង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបុណ្យសពកាលពីថ្ងៃទី១៩ ខែមេសា និងប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ មកយកសំណាកដើម្បីវិភាគរកជំងឺកូវីដ១៩ នៅសាលាបឋមសិក្សា ព្រះនាង ស្ថិតនៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ហើយចំពោះអ្នកធ្លាប់មានការពាក់ព័ន្ធ សូមពិនិត្យតាមដានសុខភាពខ្លួនជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរ ឬហៅទៅកាន់លេខ១១៥ ជាបន្ទាន់ ដើម្បីការពារអាយុជីវិតបងប្អូន និងទប់ស្កាត់ការឆ្លងរីករាលដាលទៅកាន់សហគមន៍ទាំងអស់គ្នា៕

អត្ថបទ ៖ ស៊ីន 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm