ឥណ្ឌា ៖ ប្រទេសឥណ្ឌាបានមើលឃើញការកើនឡើងករណីទាក់ទងនឹងជំងឺCovid និងជំងឺគ្រុនផ្តាសាយធំ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែទោះយ៉ាងណាវេជ្ជបណ្ឌិតកាលពីថ្ងៃសុក្រ បាននិយាយថា ពុំចាំបាច់ភ័យស្លន់ស្លោនោះទេ ខណៈអត្រាចូលសម្រាកនៅមន្ទីរពេទ្យនៅមានកម្រិតទាបនៅឡើយ។
រដ្ឋាភិបាលសហព័ន្ធបានបញ្ជាឱ្យធ្វើការហ្វឹកហាត់ជាគំរូនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដើម្បីធ្វើតេស្តការត្រៀមលក្ខណៈជាមុនជំងឺ COVID ខណៈប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID ចំនួន ១,៣០០ករណី កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ជាចំនួនច្រើនបំផុតក្នុងរយៈពេល ១៤០ ថ្ងៃ។
ប្រធានវិទ្យាស្ថានផ្នែកជំងឺផ្លូវដង្ហើម និងវេជ្ជសាស្ត្រផ្ទៃក្នុងបាននិយាយថា ដរាបណាករណីឆ្លងវីរុសទាំងនេះមិនបង្កឱ្យមានការកើនឡើងខ្លាំងក្នុងការចូលព្យាបាលមន្ទីរពេទ្យ និងមានអ្នកស្លាប់ច្រើន លោកគិតថាយើងគ្រាន់ចាំបាច់ត្រូវមានកម្មវិធីតាមដានល្អនៅនឹងកន្លែង ការត្រួតពិនិត្យឱ្យបានល្អ ប្រជាជនគួរតែអនុវត្តតាមឥរិយាបថសមស្របនៃជំងឺ COVID។ រដ្ឋចំនួនប្រាំបីរបស់ប្រទេសឥណ្ឌាជាកន្លែងដែលមានករណីឆ្លងវីរុស COVID-19 ច្រើនកំពុងត្រូវបានរាយការណ៍នាពេលបច្ចុប្បន្ន។

