កាណាដា ៖ ប្រជាជនកាណាដា ជាច្រើននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងអូតាវ៉ាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។ ក្រុមអ្នកតវ៉ាបានទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការរាលដាលសង្គ្រាម និងបានជំរុញឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដឹកនាំដោយសហរដ្ឋអាមេរិកឱ្យបញ្ឈប់ការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់សម្ព័ន្ធយោធាណាតូ ក្នុងប្រទេសអ៊ុយក្រែន គឺដើម្បីពង្រីកឃ្លាំងអាវុធរបស់អ៊ុយក្រែន ដោយបញ្ជូនអាវុធ គ្រាប់បែក មីស៊ីលកាន់តែច្រើនទៅកាន់ប្រទេសអ៊ុយក្រែន អ្វីដែលជាលទ្ធផលគឺមានតែមនុស្សស្លាប់កាន់តែច្រើនឡើងៗ។
គ្មានពិភពលោកណាដែលបញ្ជូនអាវុធកាន់តែច្រើនទៅកាន់តំបន់ជម្លោះនឹងកាត់បន្ថយជម្លោះ ហើយបញ្ឈប់វានោះទេ។ លោក Biden បាន ទៅដល់ទីក្រុង Ottawa កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសកាណាដា ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្រុមអ្នកតវ៉ាបាននិយាយថា សហរដ្ឋអាមេរិកជាប្រទេសចូលចិត្តបង្កបញ្ហាដែលកំពុងបំផ្លាញសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។ កាលពីថ្ងៃសុក្រគឺជាខួបលើកទី ២៤ នៃការចាប់ផ្តើមការទម្លាក់គ្រាប់បែករយៈពេល ៧៨ ថ្ងៃនៅយូហ្គោស្លាវី ដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ខណៈកាលពីថ្ងៃចន្ទគឺជាខួបលើកទី ២០ នៃការឈ្លានពានរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ាក់។
អ្នកតវ៉ាម្នាក់និយាយថា នាងគិតថាគោលនយោបាយការបរទេសរបស់យើងគួរតែឯករាជ្យពីសហរដ្ឋអាមេរិក ហើយប្រជាជនកាណាដា យើងចង់បានសន្តិភាព។

