អគ្គិជ័យកីឡាធ្វើដំណើរដល់ប្រទេសហ្វីលីពីនហើយ ត្រៀមរត់ដង្ហែដើមសប្តាហ៍ក្រោយ

2023/03/25 07:23:32 pm        108

កីឡា ៖ ពេលនេះអគ្គិជ័យកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានធ្វើដំណើរដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ បន្ទាប់ពីបញ្ចប់ដំណើរដំបូងនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយជោគជ័យ។ ហ្វីលីពីនជាប្រទេសទីពីរ ដែលអគ្គិជ័យកីឡា ធ្វើដំណើរដល់ ខណៈពីធីរត់គប់ភ្លើងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមីនានេះ មុនចេញទៅកាន់ប្រទេសទី៣ និងប្រទេសបន្តបន្ទាប់ទៀត។

ពេលអញ្ជើញដល់ ប្រតិភូអគ្គិជ័យកីឡាដែលដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និងជាបេសកជនពិសេសរបស់ CAMSOC ត្រូវទទួលស្វាគមន៍ដោយឯកឧត្តម ផន ពៅ ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសហ្វីលីពីន និង លោក Carl Irving Sambrano អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន។

ពេលនេះ អគ្គិជ័យកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម កំពុងតម្កល់ទុកនៅស្ថានទួតព្រះរាជាណាចក្រកម្ពុជា។

យោងប្រភពពីទីក្រុងម៉ានីលបានបញ្ជាក់ឱ្យដឹងថា ពិធីរត់គប់ភ្លើងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣នេះ ធ្វើឡើងនៅទីក្រុង តាហ្គេតាយ(Tagaytay) ចម្ងាយម្រមាណ៧០គីឡូម៉ែត្រពីទីក្រុងម៉ានីល។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា កីឡារស់ក្នុងសន្តិភាព រីកចម្រើនក្នុងសន្តិភាព និងបង្កើតភាពសុខដុមរមនា និង​ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម។ ក្រោមម្លប់សន្តិភាព យើងរួមគ្នា ធ្វើការជាមួយគ្នា យើងសម្រេចបានរួមគ្នា ហើយយើងចែករំលែកជោគជ័យរួមគ្នា៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        328
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        410

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm