ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះធ្វើរដ្ឋបាលនៅតំបន់ស្មុគស្មាញ បុរីកីឡាទាំង ៨អគារ និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ២៣នាក់ យកទៅសួរនាំនៅសាលាខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ ២០២៣នេះ។
ក្រោយបញ្ចប់ប្រតិបត្តិការចុះធ្វើរដ្ឋបាល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧ មករាបាននាំខ្លួនមនុស្សប្រុសស្រីទាំង ២៣នាក់ ទៅសាលាខណ្ឌ៧មករា ធ្វើការសួរនាំ និងត្រួតពិនិត្យមើលសារធាតុញៀន ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ កុម្ភៈ


