ហ្វីលីពីន ៖ អ្នករួមភេទជាមួយកុមារ ដែលដឹកនាំការប្រព្រឹត្តផ្លូវភេទលើក្មេងស្រីនៅក្នុងប្រទេសហ្វីលីពីន ពីលំនៅឋានរបស់លោកនៅតំបន់Highlands ដែនដីស្កុតឡេន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ។
លោក Gary Campbell អាយុ ៥៩ ឆ្នាំ បានចំណាយប្រាក់ចំពោះការរំលោភបំពានដែលត្រូវបានអនុវត្តដោយមនុស្សពេញវ័យ ខណៈលោកបានមើលនិងថតវានៅលើបណ្តាញអ៊ីនធឺណិតពីលំនៅឋានរបស់លោកក្នុងក្រុង Lochinver តំបន់Sutherland ។
ជនរងគ្រោះជាកុមារក្មេងជាងគេបំផុតរបស់លោក Campbell ត្រូវបានគេគិតថាមានអាយុត្រឹមតែ ៤ ឆ្នាំ។ លោកបានសារភាពចំពោះការចោទប្រកាន់ចំនួន ១៣ករណី រួមមាន ការរំលោភសេពសន្ថវៈ ការវាយដំនិងការញុះញង់កុមារឲ្យក្លាយជាអ្នកផ្តល់សេវាផ្លូវភេទ។
បទឧក្រិដ្ឋរបស់លោក Campbell ត្រូវបានប្រព្រឹត្តនៅចន្លោះខែមិថុនា ឆ្នាំ ២០១២ និងខែសីហា ឆ្នាំ ២០១៤។ តុលាការជាន់ខ្ពស់បានទទួលដំណឹងថា នគរបាលបានឆ្មក់ចូលលំនៅឋានរបស់លោកកាលពីខែឧសភា ឆ្នាំ ២០២១ ជាផ្នែកមួយនៃការស៊ើបអង្កេតលើការរំលោភបំពានផ្លូវភេទលើកុមារ។ វាបានបណ្តាលមកពីការរកឃើញថា លោកបានចំណាយប្រាក់ជាបន្តបន្ទាប់ទៅឱ្យស្ត្រីជនជាតិហ្វីលីពីនម្នាក់បន្ទាប់មកនាងត្រូវបានចាប់ខ្លួនពីបទផ្សាយបន្ត
ការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត។
