មណ្ឌលគិរី ៖ មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីបានប្រកាសពីករណីដំរីព្រៃញី១ក្បាលបានស្លាប់ នៅចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពលរដ្ឋប្រទះឃើញសពសត្វដំរី ហើយរាយការណ៍ សមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ រួមមាន៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមការងារពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេ រង់ចាំក្រុមពសុពេទ្យមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF ពិនិត្យជាមុន៕

