ភ្នំពេញ៖ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធមួយចំនួនទៀត នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីខួបលើកទី១៤ ក្រោមប្រធានបទស្តីពី «ឈានទៅមុខរួមគ្នា ស្តារផែនដីស្រស់បំព្រងឡើងវិញ»។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅ FACTORY Phnom Penh ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ គឺជាសក្ខីកម្មនៃការធ្វេីសកម្មភាពរួមគ្នា ដេីម្បីជំរុញឲ្យមានការផ្លាស់ប្តូរវិជ្ជមាន។
ក្នុងឆ្នាំនេះដែរ ប្រជាជនកម្ពុជា និងទូទាំងពិភពលោក ចូលរួមប្រារព្ធឆន្ទះមួយម៉ោងសម្រាប់ភពផែនដី៕







