ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់វិស័យ វិទ្យាសាស្ត្របច្ចេកវិទ្យានិងរវាងុវត្តន៍ សម្ដេច បានលើកទឹកចិត្ត ផ្ដល់អាទិភាពខ្ពស់ដោយការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសសម្តេច បានលើកទឹកចិត្តឱ្យយុវជនខ្មែរជំនាន់ ក្រោយជ្រើសរើសយកមុខជំនាញSTEM ដើម្បីឈានការទៅការអភិវឌ្ឍ ខាងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ឱ្យរីកចម្រើនតទៅមុខទៀត។
សម្តេចតេជោ បានផ្តល់អនុសាសន៍ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើក ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការបើកសម្ពោធពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា អន្តរជាតិលើកទី១ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជាអន្តរជាតិលើកទី១ ឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងលោកនាអនុវត្តន៍កម្ពុជា ជាលើកដំបូងនេះ នឹងប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦រហូតដល់ថ្ងៃទី២៨ខែមីនា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
ព្រឹត្តិការណ៍ថ្នាក់ជាតិរយៈពេលបីថ្ងៃនេះ រំពឹងទុកថា នឹងទាក់ទាញអ្នកចូលរួម ទស្សនា រហូតជាង ៥០,០០០នាក់ ជាមួយនឹងការសិក្សាបន្ថែមពាក់ព័ន្ធវិទ្យាសាស្ត្របែប អន្តរ កម្ម និងសប្បាយ ដើម្បីជំរុញឲ្យមានចំណាប់ អារម្មណ៍លើវិទ្យាសាស្ត្រក្នុង ចំណោម កុមារ និងយុវជនកម្ពុជា៕










