
យោងតាមការអះអាងរបស់ស្នងការក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Dunja Mijatovic បាននិយាយថា រដ្ឋាភិបាលបារាំងបានប្រើប្រាស់កម្លាំងមិនសមាមាត្រប្រឆាំងក្រុមបាតុករដែលកំពុងតវ៉ាកំណែទម្រង់សោធននិវត្តន៍ ដោយបំពានលើសេរីភាពនៃការប្រមូលផ្តុំគ្នា និងការបញ្ចេញមតិរបស់ពួកគេ។
លោកស្រី Mijatovic បានចាត់ទុកស្ថានភាពនៃការតវ៉ាសោធននិវត្តន៍ថា ជាការគួឲ្យព្រួយបារម្ភ និងបាននិយាយថា សកម្មភាពមិនប្រក្រតីនៃអំពើហិង្សាដោយក្រុមបាតុករមួយចំនួន ឬទង្វើរ ដែលគួរឱ្យស្អប់ខ្ពើម ប្រព្រឹត្តដោយអ្នកដ៏ទៃទៀតក្នុងអំឡុងបាតុកម្ម មិនអាចបង្ហាញអំពីភាព ត្រឹមត្រូវនៃការប្រើប្រាស់កម្លាំងហួសហេតុដោយភ្នាក់ងាររដ្ឋនោះទេ។
ខណៈឧបទ្ទវហេតុហឹង្សាមួយចំនួន បានកើតឡើង រួមទាំងប្រឆាំងនគរបាល ពួកគេពុំចាំបាច់បណ្តេញក្រុមបាតុករដោយសន្តិវិធី មិនឲ្យទទួលបានសិទ្ធិសេរីភាពក្នុងការជួបប្រមូលផ្តុំគ្នានោះទេ ហើយអាជ្ញាធរបារាំងមានកាតព្វកិច្ចការពារក្រុមអ្នកតវ៉ា និងអ្នកសារព័ត៌មានដោយសន្តិវិធី ។