សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា

2023/03/26 05:50:59 pm        215

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការបើកសម្ពោធពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា អន្តរជាតិលើកទី១ ឆ្នាំ២០២៣នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់អនុសាសន៍៥ ​ចំណុច​ដល់បណ្តាផ្នែកពាក់ព័ន្ធទាំងអស់ជាពិសេស​ចំពោះយុវជនជំនាន់ ក្រោយឱ្យផ្តោតការចាប់អារម្មណ៍ខ្ពស់ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជា។

សម្តេច បានលើកទឹកចិត្តនិងផ្ដល់នូវទស្សនៈមួយចំនួនថា .ទី១-រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់​ចំពោះ​ការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយឲ្យជ្រើសរើសមុខជំនាញSTEM ការពង្រឹងគុណភាព​អប់រំបណ្ដុះបណ្ដាលនៅគ្រប់កម្រិត ​ការអនុវត្តនូវយុទ្ធសាស្ត្រទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការ​ពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ ការបង្កើតមូលនិធិស្រាវជ្រាវជាតិសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ទី២-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និង​ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវរៀបចំក្របខណ្ឌគតិយុត្ត ជាពិសេស​ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ ​គោលនយោបាយផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវ តាមវិស័យអាទិភាព ដើម្បីពន្លឿនការអភិវឌ្ឍ​ប្រព័ន្ធនវានុវត្តន៍ជាតិឲ្យឆ្លើយតប​បានពេញលេញ​ទៅនឹងតម្រូវការនៃការអភិវឌ្ឍ​កម្ពុជាការប្រែប្រួលនៃ​និន្នាការ​តំបន់និងសាកល។

ទី៣រាជរដ្ឋាភិបាលជំរុញលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង​វិស័យ​សាធារណៈ​និងឯកជន​ វិស័យអប់រំនិងដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ប្រព័ន្ធ​នវានុវត្តន៍កម្ពុជា។ទី៤-សម្ដេចបានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាបន្តបង្កើតមជ្ឈមណ្ឌលគាំទ្រនុវធុរកិច្ច និង​ធុរកិច្ចថ្មីសំដៅរួមចំណែកដល់ការលើកកម្ពស់សហគ្រិនភាពនិងនុវធុរកិច្ចនៅកម្ពុជា។ទី៥-សម្ដេច បានលើទឹកចិត្តខ្ពស់​ដែលវិនិយោគិនជាតិ និងអន្តរជាតិចូលរួមផ្ដល់គ្រាប់ពូជមូលធន់ដល់​សហគ្រិន​និងនុវធុរជនតាមរយៈការដើរតួនាទីជាវិនិយោគិនគ្រាប់ពូជនិងការបង្កើតមូលនិធិទុនឯកជន និងមូលនិធិបណ្ដាក់ទុនជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm