សមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ អាចកើតចេញបាន ដោយសារប្រទេសមានសុខសន្តិភាពពេញលេញ

2023/03/26 06:34:19 pm        519

ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា សមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ អាចកើតចេញបាន ក៏ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស ហើយសុខសន្តិភាពនេះ បង្កើតឡើងក៏ដោយសារគណបក្សប្រជាជនកម្ពុជា ​ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

ថ្លែងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយក​រដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង​ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តមង្គលគិរី ហៅវត្តដូនមាស ស្ថិតក្នុងភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ​ និងបារម្ភពីសុខទុក្ខ ជីវភាព ​និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តម បន្ថែមទៀតថា ពីអតីតកាលប្រទេសជាតិយើងឆ្លងកាត់ដំណាក់កាលដ៏សែនលំបាក ភ្លើង​សង្រ្គាមរាមរ៉ៃពេញផ្ទៃប្រទេស ​អសន្តិសុខស្បៀង ប្រជាពលរដ្ឋយើងប្រាថ្នានិងសង្ឃឹមចង់បាន​តែ​ភាព​សុខសន្តិភាព ​និងសិទ្ធិរស់រានមានជីវិតតែប៉ុណ្ណោះ។ ក្តីប្រាថ្នារបស់​ប្រជាពលរដ្ឋយើងត្រូវបាន​សម្រេចដោយសម្តេចតេជោ ​តាមរយៈថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ និងនយោបាយឈ្នះ ឈ្នះ ដែលបង្កើតបានជាម្លប់នៃសុខសន្តិភាព ​ស្ថេរភាពសង្គម និងការអភិវឌ្ឍជាបន្តបន្ទាប់។

ឯកឧត្តម ​បានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់នៃឃុំគោកស្រុក ​និង​ទូទាំង​ស្រុកតំបែរ ខេត្តត្បូងឃ្មុំត្រូវបន្តគាំទ្រ​ និង​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​ដែល​មានសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្ស​ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កុំបីខានទាំងអស់គ្នា៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm