
អ្នកជំនាញជំងឺផ្លូវដង្ហើមឈានមុខរបស់ចិន បាននិយាយថា សមត្ថភាពឱសថចិន ពិតជាបានមានភាពប្រសើរខ្លាំង បន្ទាប់ពីបានទប់ស្កាត់ការផ្ទុះឡើងជំងឺCOVID-19 បានប្រកបជោគជ័យ។
លោក តុង ហ្សាវហុយ អនុប្រធានមន្ទីពេទ្យ ចាវយ៉ាំង ក្រុងប៉េកាំង និងសាកលវិទ្យាល័យ វេជ្ជសាស្ត្ររដ្ឋធានី ធ្លាប់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកជំនាញខាងវេជ្ជសាស្ត្រដំបូងគេបំផុត ត្រូវបានគេបញ្ជូនឲ្យទៅជួយក្រុងអ៊ូហាន ជាចំណុចកណ្ដាលនៃការផ្ទុះជំងឺCOVID-19 កាលពី៣ឆ្នាំកន្លងទៅ ។
លោក តុង បាននិយាយថា សូម្បីតែមេរោគប្រភេទថ្មីឆ្លងយ៉ាងម៉េចក៏លោកមិនបានដឹងដែរនៅពេលនោះ។ ប៉ុន្ដែបន្ទាប់ពីបានដឹងការបង្ហាញតាមគ្លីនិកពីជំងឺ COVID-19 មក លោក បានប្រជែងនឹងពេលវេលា ដើម្បីជួយអ្នកជំងឺជាសះស្បើយឡើងវិញ។
លោក តុង បាននិយាយថា ជំងឺនេះ លោកបានចំណាយពេលត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ ដើម្បីព្យាបាល ព្រោះវាជាបាតុភូតវីរុស ជាអ្វីមួយ ដែលយើងតែងតែ បានឃើញរួចមកហើយ។
ជាមួយនឹងបទពិសោធន៍នៃការព្យាបាលជំងឺសារ (SARS)ធ្ងន់ធ្ងរ ក្នុងឆ្នាំ២០០២នោះ លោក បានដឹកនាំក្រុមរបស់លោក ធ្វើដំណើរពីក្រុងមួយ ទៅក្រុងមួយ ដើម្បីចែករំលែកបទពិសោធន៍របស់លោក ទៅឲ្យគ្រូពេ្យរួមអាជីពជាមួយគ្នា។
លោក បាននិយាយថា កម្រិតជំនាញរបស់បុគ្គលិកពេទ្យ ជាទូទៅ បានធ្វើឲ្យប្រសើរឡើង។ដូច្នេះ មានបុគ្គលិកពេទ្យជាច្រើននាក់ត្រូវបានបញ្ជូនទៅក្រុងអ៊ូហាន ដើម្បីព្យាបាល ករណីធ្ងន់ធ្ងរ និងអ្នកជំងឺកម្រឹតធ្ងន់ ហើយយើងមានការផ្លាស់ប្ដូរបទពិសោធន៍ល្អៗ និងជួយគ្នាទៅវិញទៅមក ដើម្បីឲ្យមានភាពប្រសើរឡើង៕អត្ថបទ មករា