
កងទ័ពអ៊ុយក្រែន នៅទីតាំងកាំភ្លើងធំមួយកន្លែងនៅឯព្រៃស្រល់ពណ៌ខៀវស្រងាត់ មួយជិតក្រុងក្រេមីណា ក្នុងតំបន់លូហាន ភាគខាងកើត បានបាញ់គ្រាប់កាំភ្លើងធំ 155mm(មីលីម៉ែត) ពីកាំភ្លើងផ្លោងធន TRF-1របស់បារាំង ឆ្ពោះទៅផ្លូវ Highway មួយដែលប្រើប្រាស់ជាផ្លូវផ្គត់ផ្គង់សំរាប់ក្រុងក្រេមីណា ដែលកាន់កាប់ដោយរុស្ស៊ី។
នៅពេលមានបទបញ្ជា ដែលមានការសម្របសម្រួលចូលមក ក្រុមទាហាន បានរត់ទៅកាន់ទីតាំងរបស់ពួគេ នៅជុំវិញកាំភ្លើងធំ និងបានយកក្រណាត់គ្របចេញ និងបានតម្រង់ និងបានច្រកគ្រាប់បាញ់ភ្លាមៗ។ បន្ទាប់ពីបាញ់បាន ៣គ្រាប់មក គេបានបន្ទាបកាណុងកាំភ្លើងចុះ ហើយបានយកក្រណាត់គ្រប រួចក្រុមទាហាន បានត្រឡប់ទៅកាន់លេណដ្ឋាន ក្នុងព្រៃវិញ ដើម្បីរងចាំបទបញ្ជារបន្ដទៀត។
កងទ័ពរុស្ស៊ី បានវាយប្រហារ នៅភាគខាងជើង និងខាងត្បូង ដែលលាតសន្ធឹងពីសមរភូមិ នៅភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃសុក្រ ដោយបង្កើនការវាយលុករបស់ពួកគេ ទោះបីជាមានការអះអាងពីក្រុងគីវថា ការវាយប្រហារបស់ក្រុងម៉ូស្គូ បានត្រឹមកន្លែងដោតទង់ជាតិជិតក្រុងបាក់មុត ប៉ុណ្ណោះ។
ខណៈរដូវរងាឈានចូលទៅសរទរដូវនោះ សំណួរសំខាន់ នៅក្នុងប្រទេសអ៊ុយក្រែនថា តើរុស្ស៊ីអាចបន្ដការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួនបានប៉ុន្មានទៀត? និងនៅពេលណា? ឬអ៊ុយក្រែន អាចវាយបកទៅវិញ នៅពេលឥឡូវនេះ តាមផែនការដែលបានគ្រោងទុកឬទេ?
អត្ថបទ មករា (Makara)