នគបាលនៅភាគខាងលិចប្រទេសបាំង បានប៉ះទង្គិចជាមួយអ្នតវ៉ា កាលពីថ្ងៃសៅរ៍ ដែលបានប្រឆាំងទៅនឹងការបង្កើតអាងស្តុកទឹកដ៏ធំមួយសំរាប់ការបង្ហូរទឹកចូលស្រែ។
វីដេអូមួយបានបង្ហាញពីរថយន្ដរបស់នគបាល១គ្រឿងត្រូវភ្លើងឆេះ ខណៈអ្នកតវ៉ា បានគប់វត្ថុជាច្រើនទៅលើនគបាល នៅស្រុក Sainte-Solie(សាំង សូលី) នៅឯជនបទ។
ភាពរាំងស្ងួតដ៏អាក្រក់បំផុតនៅក្នុងប្រទេសបារាំង កាលពីរដូវក្តៅមុនបានធ្វើឲ្យមានការជជែកដេញដោលដ៏ក្តៅគគុកជុំវិញធនធានទឹក នៅក្នុងវិស័យកសិកម្មដ៏ធំបំផុតរបស់សហភាពអឺរ៉ុប។
ក្រុមអ្នកគាំទ្របាននិយាយថា អាងស្តុកសិប្បនិមិត្តនានាជាមធ្យោបាយក្នុងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធិភាព នៅពេលដែលមានតម្រូវការចាំបាច់ ខណៈអ្នករិះគន់បានអះអាងថា អាងស្តុកទឹកទាំងនោះ មានទំហំធំពេក និងលុះត្រាផ្គត់ផ្គង់កសិដ្ឋានធំៗ។
