អាមេរិក៖ ទិន្នន័យចុងក្រោយពីធនាគារកណ្តាលបានបង្ហាញថា ទឹកប្រាក់សរុបចំនួន ៩៨.៤ ពាន់លានដុល្លារត្រូវបានដកចេញដោយម្ចាស់ប្រាក់បញ្ញើរបស់សហរដ្ឋអាមេរិក ក្នុងមួយសប្តាហ៍ដោយសារតែលែងសូវមានទំនុកចិត្តលើប្រព័ន្ធធនាគាររបស់ប្រទេសនេះ។ការដកប្រាក់ដ៏គំហុកភាគច្រើន កើតមានឡើងនៅតាមធនាគារតូចៗ។
យោងទៅតាមទិន្នន័យរបស់ប្រព័ន្ធធនាគារកណ្តាលបានឲ្យដឹងថា សម្រាប់សប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី ១៥ ខែមីនា ស្ថាប័នហិរញ្ញវត្ថុធំៗ បានមើលឃើញប្រាក់បញ្ញើរបស់ពួកគេកើនឡើង ខណៈធនាគារតូចៗបានសង្កេតឃើញលំហូរចេញលើសពី ១២០ ពាន់លានដុល្លារ ។ ធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់រហូតដល់៩ ដងជាប់ៗគ្នា ហើយវិធានការរឹតត្បិតបរិមាណបាននាំមកនូវវិបត្តិដល់វិស័យធនាគារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប៕
