
អ្នកធ្វើដុំណើរផ្សងជើងចាស់ជជាតិរុស្ស៊ី និងជាអ្នកស្រាវជ្រាវ ឈ្មោះ ហ្វីយ៉ូឌ័រ កូនីយូខូវ បានចាប់ផ្តើមហោះចេញកាលពីថ្ងៃសុក្រទី២៤មីនា ដើម្បីបំបែកឯតទគ្គកម្មក្នុងការជិះបាឡុងខ្យល់ក្តៅ។
លោកកូនីយូខូវ និងអ្នករួមដំណើរបាឡុងជាមួយគ្នា គឺលោកអ៊ីវ៉ាន់ មេនីយ៉ាឡូ បានចាប់ផ្ដើមហោះចេញពីតំបន់ មួម៉ាន់ ក្នុងគម្រោងហោះហើរមិនឈប់សំចតឆ្ពោះទៅតំបនស៊ីប៊ីរីប្រទេសរុស្ស៊ី ភាគខាងកើត ដែលគេបានប៉ាន់ប្រមាណថា មានចំងាយ 2,500គ.ម។លោក មេនីយ៉ាឡូ ជាប្រធានសហព័ន្ធបាឡុងរុស្ស៊ី។
បុរសទាំងពីរ រំពឹងថា នៅតែហោះហើរឆ្ពោះទៅភាគខាងកើតដោយមិនចុះចត ក្នុងរយៈពេលជាង៦០ម៉ោង នៅចំងាយផ្លូវ 2,500គ.ម។ ហើយពួកគេនឹងត្រូវហោះហើរនៅរយៈកម្ពស់ពីដីប្រហែល៥គ.ម និងមានល្បឿនមធ្យម ពី៤០ទៅ៥០គ.ម ក្នុង១ម៉ោង ហើយនឹងត្រូវចុះចតនៅមាត់ទន្លេ យេនីសេវក្នុងតំបន់ស៊ីប៊ីរីខាងកើត។