នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បណ្តេញរដ្ឋមន្ត្រីការពារជាតិដែលប្រឆាំងការផ្លាស់ប្តូរប្រព័ន្ធតុលាការ

2023/03/27 03:50:20 pm        437

នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានបណ្តេញរដ្ឋ មន្ត្រីការពារជាតិ លោក Yoav Gallant បន្ទាប់ពីលោកបាននិយាយថា រដ្ឋាភិបាលគួរតែពន្យារពេលឆ្ពោះទៅមុខដោយផែនការដែលមានការប្រឆាំងតវ៉ាខ្ពស់ ក្នុងការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេសនេះ។

ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានសម្រេចដកចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant។ លោក Gallant ជាសមាជិកសភាមកពីគណបក្ស Likud ស្តាំនិយមរបស់លោក Netanyahu បានដើរចេញពីក្រុមរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយជំរុញជាសាធារណៈឱ្យលោក Netanyahu ផ្អាកច្បាប់នេះ។

លោកបាននិយាយថា ការតវ៉ានៅទូទាំងប្រទេសប្រឆាំងការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលរួមមានទាំងការកើនឡើងចំនួនទាហានបម្រុង ក៏កំពុងធ្វើឲ្យប៉ះពាល់ដល់កងកម្លាំងប្រចាំ និងធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ។

ជាមួយគ្នានេះ ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល និងនៅទីក្រុងហ្សេរុយសាឡឹម​កាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនាភ្លាមៗបន្ទាប់ពីនាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថាលោកបានបណ្តេញរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ចេញពីតំណែង។ នៅពេលដែលព័ត៌មាននៃការបណ្តេញចេញរដ្ឋមន្ត្រីការពារជាតិ ត្រូវបានផ្សព្វផ្សាយទូលំទូលាយ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានគ្រវីទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស បានចេញធ្វើបាតុកម្មដើរតាមដងផ្លូវក្នុងទីក្រុង Tel Aviv និងទីក្រុងហ្សេរុយសាឡឹម។ នៅទីក្រុង Tel Aviv ក្រុមបាតុករបានប្រមូលផ្តុំគ្នាទៅកាន់ផ្លូវហាយវេ Ayalon របស់អ៊ីស្រាអែល ដោយបានបិទចរាចរណ៍ជាច្រើនម៉ោង និងដុតភ្លើងនៅតាមដងផ្លូវច្រើនគន្លងទាំងសងខាង។ នៅទីក្រុងហ្សេរុយសាឡឹម ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅលំនៅឋានរបស់លោក Netanyahu នៅក្នុងក្រុងនេះ នៅចំណុចមួយដែលបានរំលោភលើបន្ទាត់ការពារ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm