ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា បុរសជនជាតិចិនម្នាក់អាយុ ៤១ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីថ្ងៃពុធកន្លងមកនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជនជាតិចិនរូបនោះដែលរស់នៅក្នុងសណ្ឋាគារមួយក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៧ ខែមេសា ក្រោយពីរកឃើញឆ្លងមេរោគកូវីដ-១៩។
បើតាមក្រសួងសុខាភិបាល បុរសជនជាតិចិនរូបនេះ បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី២៨ ខែមេសា បន្ទាប់ពីរលាកសួតធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ-១៩៕