កូរ៉េខាងត្បូង​និយាយថា កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន​

2023/03/27 04:19:24 pm        347

កូរ៉េខាងត្បូង៖ ​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន​ ២​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ ​នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​ការ​បាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ចុងក្រោយ ក្នុង​ពេល​មាន​សម​យុទ្ធ​យោធា​ធ្វើឡើង​ដោយ​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​ថា ឆ្មាំ​ល្បាត​ឆ្នេរ​របស់​ប្រទេស​ជប៉ុន​បាន​និយាយ​ថា មី​ស៊ី​ល​ ២​គ្រាប់​ត្រូវ​បាន​គេ​ជឿ​ថា ជា​មី​ស៊ី​ល​ដែល​បាញ់​ដោយ​កូរ៉េខាងជើង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ដែល​ទំនងជា​បាន​ធ្លាក់​នៅ​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ប្រទេស​ជប៉ុន។​ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជប៉ុន NHK បាន​ផ្សាយ​ថា មី​ស៊ី​ល​កូរ៉េខាងជើង​បាន​ហោះ​ដល់​រយៈកម្ពស់ ៥០​គីឡូម៉ែត្រ និង​ហោះ​ក្នុង​ចម្ងាយ ៣៥០​គីឡូម៉ែត្រ​។ យោធា​កូរ៉េខាងត្បូង​និយាយ​ថា មី​ស៊ី​ល​ត្រូវ​បាន​បាញ់​ចេញពី​ខេត្ត​វ៉ាង​ហេ​ខាងជើង​នៅ​ម៉ោង ៧:៤៧​នាទី​ព្រឹក​ម៉ោង​ក្នុង​តំបន់​កាលពី​ថ្ងៃអាទិត្យ​។ ការិយា​ល័យ​​នាយករដ្ឋមន្ត្រី​និយាយ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​បញ្ជា​ឱ្យ​មន្ត្រី​ជួប​ប្រជុំ​គ្នា និង​វិភាគ​ព័ត៌មាន​ជុំវិញ​ការ​បាញ់​មី​ស៊ី​ល និង​ដើម្បី​ធានា​បាន​សុវត្ថិភាព​យន្តហោះ និង​ការ​ធ្វើ​នាវាចរណ៍​។

​ការ​បាញ់​នេះ​គឺជា​ការសាកល្បង​អាវុធ​ចុងក្រោយ​ដោយ​កូរ៉េខាងជើង រួមមាន​ទាំង​ការ​បាញ់​មី​ស៊ី​ល​ស៊ី​ប​គោលដៅ​ជាច្រើន​គ្រាប់​កាលពី​ថ្ងៃ​ពុធ ដែល​ទីក្រុង​ព្យុងយ៉ាង​និយាយ​ថា មាន​គោល​បំណង​ធ្វើ​លំ​ហាត់​សម​ការវាយប្រហារ​នុយក្លេអ៊ែរ​បែប​យុទ្ធសាស្ត្រ​។​ ​កាលពី​ថ្ងៃ​សុក្រ​ប្រទេស​កូរ៉េខាងជើង​បាន​និយាយ​ថា ខ្លួន​បាន​សាកល្បង​យាន​ដ្រូ​ន​វាយប្រហារ​ក្រោម​ទឹកមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ខណៈ​មេដឹកនាំ​លោក គីម ជុង​អ៊ុន បាន​ព្រមាន​ថា សម​យុទ្ធ​យោធា​រួមគ្នា​ដោយ​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​គួរ​តែ​បញ្ឈប់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm