ប្រណាំងកង់៖ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cape Epic Race បានបញ្ចប់ដោយជោគជ័យនៅលើទឹកដីអាហ្វ្រិកខាងត្បូង ខណៈជ័យជម្នះបានទៅដៃគូកីឡាករ Matt Beers និង Chris Blevins។
ដំណាក់កាលចុងក្រោយជ័យជម្នះបានទៅដៃគូកីឡាករអាល្លឺម៉ង់ Georg Egger និង Lukas Baum តែអ្នកលេខ២ ក្នុងដំណាក់កាលកីឡាករ Matthew Beers សញ្ជាតិអាហ្វ្រិកខាងត្បូង និងកីឡាកអាមេរិក Christopher Blevins បានក្លាយជាជើងឯក។ ងាកមកការប្រកួតផ្នែកនារី ដំណាក់កាលចុងក្រោយជ័យជម្នះបានទៅក្រុមប្រណាំង Cannondale ដែលរួមមានកីឡាការិនីកូឡុំប៊ី Monica Yuliana និងកីឡាការិនី Greete Steinburg តែជ័យជម្នះទាំងស្រុងបានទៅកីឡាការិនី Kim le Court និង Vera Looser។
Cape Epic Race ដែលត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ២០០៤ ត្រូវបានគេនិយមហៅថា ជាព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Tour de France ដែលមានប្រវែងផ្លូវសរុប ៦៥០គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ