ប្រធាន​សភា​អាមេរិក​និយាយថា ​សភា​ត្រូវតែ​ចាត់វិធានការ​លើ​បណ្ដាញ​កម្សាន្ត TikTok

2023/03/27 05:21:18 pm        404

​អាមេរិក៖ ប្រធាន​សភា​សហរដ្ឋអាមេរិក​លោក Kevin McCarthy បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ស​ភា​នឹង​ចាត់វិធានការ​តាមច្បាប់​ ដើម្បី​ដោះស្រាយ​ក្ដីបារម្ភ​សន្តិសុខ​ជាតិ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​សង្គម​កម្សាន្ត TikTok ដោយ​អះអាង​ថា ​រដ្ឋាភិបាល​ចិន​បាន​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ពី ​App ​វីដេអូ​នេះ​។

​នៅ​សហរដ្ឋអាមេរិកចំនួន​អ្នក​អំពាវនាវ​ឲ្យ​ហាមប្រាម​ការប្រើប្រាស់​បណ្ដាញ​សង្គម TikTok គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន បាយ តាន (ByteDance) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ឬ​អនុម័ត​ច្បាប់​ទេ្វភាគី ​ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ផ្លូវច្បាប់​ឲ្យ​ទៅ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ដើម្បី​ស្វែងរក​ការ​ហាម​ប្រាម​។ ឧបករណ៍​នានា​គ្រប់គ្រង​ដោយ​រដ្ឋបាល​សហរដ្ឋ​អាមេរិក​នៅ​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ដំឡើង App នេះ​ទេ​។ លោក McCarthy បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Twitter​ ថា សភា​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ការពារ​ប្រជាជន​អាមេរិក​ពី​មនោគមន៍​បច្ចេកវិទ្យា​របស់​បក្ស​កុម្មុយនិស្ត​ចិន​។

​គួរ​រម្លឹក​ថា ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TikTok លោក Shou Zi Chew បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មការ​សភា​អាមេរិក​ប្រហែល ​៥​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ហើយ​ក្រុម​អ្នក​នយោបាយ​មកពី​បក្ស​ទាំង​២ បាន​សាកសួរ​លោក​អំពី​សន្តិសុខ និង​ក្ដី​បារម្ភ​ផ្សេងទៀត​ទាក់ទង​នឹង App ដែល​មាន​អ្នកប្រើប្រាស់​អា​មេ​រិ​កប្រមាណ ​១៥០​លាន​នាក់​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm