ភ្នំពេញ ៖ ការបោះជំរំយុវជនជាសាកលលើកទី៦ នឹងចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ នេះ គឺសមាជិកបោះ ជំរំ ប្រមាណ៣០០នាក់ បានមកដល់ទីតាំងបោះជំរំ និងកំពុងដំណើរការជំរំរៀងៗខ្លួន។
ខណៈមកដល់ជំរំ ឯកឧត្តម ចឹក លីម អនុប្រធានគណៈកម្មការបោះជំរំជាសាកលលើកទី៦ បានឱ្យ ដឹងថា ប្រតិភូបោះជំរំទាំងអស់ បានមកដល់ និងកំពុងដំណើរការបោះជំរំរបស់ខ្លួន ក្នុងនោះ ទាំងការរៀបចំ បោះជំរំ រៀបចំប្រមូលចានឆ្នាំង និងសម្ភារជំរំ។
លោក ប្រាក់ ចិត្រា សមាជិកប្រតិបត្តិផ្ទាល់ នៃគណៈកម្មការបោះជំរំ បានបញ្ជាក់ថា ការបោះជំរំនេះ គឺមានរយៈពេលខ្លី ដើម្បីប្រមូលមនុស្សឱ្យមករស់នៅលត់ដំ និងដើម្បីឱ្យមនុស្សចេះធ្វើការងាររួមគ្នា ដើម្បី បង្កើតអ្វី ដែលថ្មី សម្រាប់កសាងប្រទេសជាតិនៅថ្ងៃខាងមុខ។
កាលពីយប់មិញ នៅទីតាំងជំរំ ក្នុងបរិវេណវរសេនាតូច៣៨២ ស្ថិតក្នុងឃុំបង្គោល៨ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងនៅចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ ប្រមាណជា១០គីឡូម៉ែត្រ សីតុណ្ហភាពចុះត្រជាក់ដល់ជាង១០អង្សា ៕




