កម្ពុជា​រក​ឃើញ​មនុស្ស​ ៧៦១​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​១៦៦​នាក់​ទៀត​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ

2021/04/30 05:00:37 pm        167

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ ៧៦១​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជា​សះ​ស្បើយ​ថ្មី​មាន​ចំនួន ១៦៦​នាក់​បន្ថែម​ទៀត។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៧៦០​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ ១​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល​ដែល​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​ជន​ជាតិ​ខ្មែរ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នោះ ត្រូវ​បាន​រក​ឃើញ​ច្រើន​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ​មាន​ចំនួន​រហូត​ដល់ ៤០៨​នាក់ និង​មក​ខេត្ត​កណ្ដាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១៤៤​នាក់។

ក្រសួង​ឱ្យ​ដឹង​ទៀត​ថា ​ខេត្ត​ព្រះសីហនុ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៨៣​នាក់​ទៀត បន្ទាប់មក​ខេត្ត​បន្ទាយមានជ័យ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៦៧ ខណៈ​ដែល​ខេត្ត​តាកែវ សៀមរាប និង​ខេត្ត​កំពង់ស្ពឺ រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១៥​នាក់ ១៤​នាក់ និង ១៣​នាក់​បន្ត​បន្ទាប់​គ្នា។

រីឯ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៦​នាក់ បន្ទាប់​មក​ខេត្ត​ត្បូងឃ្មុំ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៥​នាក់ ហើយ​ខេត្ត​ព្រៃវែង រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៣​នាក់​ទៀត ខណៈ​ដែល​ខេត្ត​កំពង់ធំ និង​ខេត្ត​កោះកុង រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ត្រឹម​តែ ១​នាក់​ប៉ុណ្ណោះ​ក្នុង​ខេត្ត​នីមួយៗ។

សម្តេចពិជ័យសេនា ទៀ បាញ៉ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ៣០ ខែមេសានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋ នៅភូមិសាស្ត្រតំបន់ក្រហមក្នុងរាជធានីភ្នំពេញ។ 

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​រហូត​ដល់ ១៣ ៤០២នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​ ក្នុង​នោះ​អ្នក​ឆ្លង​ដល់​ទៅ ១២ ៨៥០​នាក់ ឬ​ខ្ទង់ ៩៦​ភាគរយ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​ដល់​ទៅ ៥ ១៥២​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជាសះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ១៦៦​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm